ព័ត៌មានជាតិ

សប្បាយ​ក្លាយជា​ទុក្ខ បើកកប៉ាល់​លឿន​ជ្រុល​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ​ស្លាប់​បាត់បង់​ជីវិត​

​អូស្ត្រាលី​៖តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា បុរស​ម្នាក់​ដែល​មាន​វ័យ ៥១ ឆ្នាំ​ម្នាក់​រវល់​តែ​សប្បាយ​នឹង​ការ​បើកកប៉ាល់​លឿន​ជ្រុល គ្រប់គ្រង​លែងកើត​ក៏​ធ្លាក់​ចូលទៅក្នុង​ទន្លេ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុងន្លេ Torrens ទីក្រុង Adelaide នៃ​ប្រទេស​អូស្ត្រាលី ហើយ​គ្មាន​ន​ណា​ម្នាក់​សង្ឈឹមថា អាច​ស្រង់ លោក Nick Kastrappi ត្រឡប់​មក​វិញ​ភ្លាមៗ​នោះទេ ។ ប៉ូលិស​បាន​និយាយថា ពួកគេ​បាន​ព្រមាន​បុរស​រូប​នោះ​មិនឲ្យ​ចូល​ទៅក្នុង​ទន្លេ​នោះ ប៉ុន្តែ​លោក​បាន​មិន​អើពើ​ចំពោះ​ការ​អង្វរ​របស់​ពួកគេ​ឡើយ​។ សាក្សី​ម្នាក់​បាន​និយាយថា គាត់​ឃើញ​បុរស​ម្នាក់​នៅ​ក្នុង​ទឹក និង​មិន​ងើប​មក​វិញ​សោះ​ក៏​សម្រេចចិត្ត​ហៅ​ប៉ូលិស​។ នៅពេលដែល​ប៉ូលិស​មក​ដល់​បុរស​វ័យ ៥៣ ឆ្នាំ​រូប​នោះ​បាន​ស្លាប់​ប៉ុន្មាន​ម៉ោង​មក​ហើយ មុន​នឹង​ពួកគេ​ស្រង់​សាក​សព្វ​គាត់​ចេញ​ពី​ទន្លេ​៕​
model_boat_244855_640
រូបតំណាង​

មតិយោបល់