ចិន៖ស៊ុតគឺជាអាហារដ៏ឆ្ងាញ់ដែលជាញឹកញាប់មនុស្សចូលចិត្តយកវាធ្វើជាម្ហូប ស្ទើរតែរៀងរាល់ថ្ងៃ។ ប៉ុន្តែពេលនេះមានករណីចម្លែកមួយកើតមានឡើង គឺស៊ុតដុះកន្ទុយប្រវែង ៣ សង់ទីម៉ែត្រនៅក្នុងគ្រួសារកសិករដែលមានឈ្មោះ Lu រស់នៅក្នុងខេត្ត Shanxi ទីក្រុង Linfen ។ បើប្រៀបធៀបទៅនឹងស៊ុតធម្មតាស៊ុតចម្លែកនេះមានទំហំធំជាង ហើយមានដុះកន្ទុយចេញមកក្រៅថែមទៀត។ ស៊ុតមួយគ្រាប់នេះត្រូវបានគេចាត់ទុកថាជាករណីចម្លែកដែលកម្រនឹងកើតមាន ហើយបើតាមការប៉ាន់ស្មានករណីនេះអាចមកពីសម្ពាធខ្លាំងពេកទើបកើតមានបាតុភូតបែបនេះ។ ទោះជាយ៉ាងណានេះមិនមែនជាករណីដំបូងឡើយ កាលពីថ្ងៃទី ៥ ឆ្នាំ ២០១២ មានករណីស៊ុតដុះកន្ទុយប្រវែង ២,៥ សង់ទីម៉ែត្រផងដែរ នៅក្នុងខេត្ត Hunan ទីក្រុង Zhuzhou ៕
មតិយោបល់