ឪពុកម្នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទទុកឲ្យកូនស្រីអាយុ ២ ឆ្នាំរបស់ខ្លួននៅតែម្នាក់ឯងក្នុងរថយន្ត។ តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថាលោក Oscar Chicas វ័យ ៣៣ ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួនក្នុងរដ្ឋ West Harford នៅរសៀលថ្ងៃសៅរ៍ បន្ទាប់ពីហេតុការណ៍កើតឡើង។ អាជ្ញាធរបាននិយាយថា Chicas បានធ្វើការជាមួយនឹងបងប្រុសរបស់ខ្លួននៅលើរថយន្តជនពិការមួយ ចម្ងាយប្រហែលជាពីរបីម៉ែត្រពីរថយន្តដែលគាត់ទុកកូនស្រីចោល។ ក្រោយមក ក្មេងស្រីរបស់គាត់បានចូលទៅអង្គុយនៅកន្លែងបើកបរ ប្រហែលជាក្មេងស្រីរូបនោះប៉ះចំចង្គឹះលេខធ្វើឲ្យរថយន្តផ្លាស់ប្តូរទីទៅខាងមុខ បុកជាមួយនឹងរថយន្តពីរគ្រឿងធ្វើឲ្យខូចខាតស្រាល។ ប៉ុន្តែសំណាងល្អគ្មាននណាម្នាក់ទទួលរងរបូសនៅក្នុងហេតុការណ៍នោះទេ។ សូមបញ្ជាក់ផងដែលថាលោក Chicas ត្រូវចោទប្រកាន់ពីបទធ្វើឲ្យមានហានិភ័យនៃការរងគ្រោះ និងត្រូវបង់ប្រាក់ពិន័យចំនួន ១៥,០០០ ដុល្លារ ដើម្បីនៅក្រៅឃុំ។
ព័ត៌មានជាតិ
មតិយោបល់