យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ប្រទេសរុស្ស៊ី បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទម្សិលមិញនេះថា លោកប្រធានាធិបតីអ៊ុយក្រែនដែលត្រូវបានទម្លាក់ចេញពីអំណាច Viktor Yanukovych បានផ្ញើលិខិតមួយស្នើសុំឲ្យ រដ្ឋាភិបាលក្រុងម៉ូស្គូ ឲ្យបញ្ជូនកងទ័ពរុស្ស៊ី ដើម្បីអនុវត្តច្បាប់ និងរៀបចំសណ្តាប់ធ្នាប់ឡើងវិញ ក្នុងប្រទេសអ៊ុយក្រែន។
លោក Vitaly Churkin ឯកអគ្គរដ្ឋទូតរុស្ស៊ី បានថ្លែងប្រាប់ ក្រុមមេដឹកនាំពិភពលោកនៅកិច្ចប្រជុំបន្ទាន់ស្តីពីវិបត្តិអ៊ុយក្រែននៅទីក្រុងញូវយ៉កថា លោក Viktor Yanukovych បានសរសេរលិខិតមួយច្បាប់ ផ្ញើមកកាន់ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ស្តីពីការស្នើសុំបញ្ជូនកងទ័ពរុស្ស៊ីនេះ។
នៅក្នុងលិខិតនោះបានបញ្ជាក់ថា ក្រុមជនជ្រុលនិយមបានដណ្តើម និងក្តាប់អំណាចនៅប្រទេសអ៊ុយក្រែន ហើយបានគំរាមកំហែងដល់ជីវិតរស់នៅនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមអ្នកនិយាយភាសារុស្ស៊ីនិងគំរាមកំហែងផងដែរដល់កងនាវារបស់រុស្ស៊ីនៅសមុទ្រខ្មៅ ហើយថាប្រទេសអ៊ុយក្រែន កំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមស៊ីវិល៕
មតិយោបល់