ព័ត៌មានជាតិ

ផ្ទុះព័ត៌មាន Louis van Gaal នឹង​មក​ជួសតំណែង David Moyes

អង់គ្លេស​៖​ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមកនេះ ប្រពន្ធផ្សព្វផ្សាយនៅក្នុងចក្រភពអង់គ្លេស បានប្រកាស​ឲ្យដឹងថា បិសាចក្រហមកំពុងមានគម្រោង តែងតាំង Louis van Gaal ​ជួសតំណែង David Moyes ដែលនឹងបញ្ចប់នៅរដូវកាលនេះ​។​
ជាមួយនឹងព័ត៌មាននេះដែរ បាន​ធ្វើ​ឲ្យ ក្រុម​អ្នកងប់ងល់នឹង វិស័យកីឡា ជាពិសេស​អ្នកដែល គាំទ្រ ស្ទើររស់ស្ទើរស្លាប់ លើក្លិបបិសាចក្រហម បានធ្វើការគាំទ្រ​ទាំងស្រុង ទៅលើ Louis van Gaal ឲ្យមក​កាន់កាប់ ក្លិប បិសាចក្រហម​ជួស​តំណែង David Moyes ដែលធ្វើ​ឲ្យក្លិប បិសាចក្រហម រងភាពអាម៉ាសនៅរដូវកាលនេះ ។ តែ​ទោះជាយ៉ាងណាក៏មាន​អ្នកគាំទ្រមួយចំនួនតូច មិនពេញចិត្ត​នឹងរូបលោកផងដែរ​។​​
2014-03-04_132318
ក្នុងអំឡុងពេលដែលលោក Louis van Gaal ​ជាគ្រូបង្វឹក និងអ្នកចាត់ការទូទៅ នៅក្លិប Ajax, Barca, Bayern Munich និង AZ ។ ក្នុងចំណោមក្លិប​ដែ​លគាត់ធ្លាប់គ្រប់គ្រង ​លោកបាន​ធ្វើ​ឲ្យគេ​កត់សម្គាល់ជាទីបំផុត ដោយក្នុងឆ្នាំ ១៩៩៤ – ៩៥ លោកជួយឲ្យ Ajax ឈ្នះពានរង្វាន់ Champions League ។ ជាមួយនឹង​យុទ្ធសាស្ត្រដ៏សម្បូរបែប បត់បែប​គ្រប់កាលះទេសៈ អាចនឹង​ធ្វើ​ឲ្យ លោក Louis van Gaal ហោះហើរពី ហូឡង់ម​កកាន់ទឹកដី Old Trafford នាពេលបញ្ចប់រដូវកាល​នេះ ។​

ដោយឡែកក្នុងអំឡុងពេលដែល Louis van Gaal កាន់ក្លិប Bacelona លោកក៏បាន​ធ្វើ​ឲ្យក្លិបអ្នកមានបុណ្យមួយនេះ ឈ្នះពានរង្វាន់ La Liga ពីររដូវកាល​ជាប់គ្នា ក្នុងនោះមានឆ្នាំ ៩៧-៩៨ និង ៩៨-៩៩ ។ក្រៅពីនេះគាត់ជួយឲ្យ Bayern Munich ឈ្នះពានរង្វាន់ Champions League នៅឆ្នាំ ២០១១ និងមានចំណុច​ល្អៗជាច្រើនទៀត ដែលគាត់ជួយ​សាង​ឲ្យក្លិបដែលធ្លាប់កាន់ ។​
បញ្ជាក់ផងដែរថា Louis van Gaal ដែលមានឈ្មោះពេញថា Louis van Gaal OON មានអាយុ ៦២ ឆ្នាំ ដែលជាអ្នកគ្រប់គ្រង ក្លិប ឈុត​ធំ របស់ ហូឡង់នាពេលបច្ចុប្បន្ន​ ៕​

មតិយោបល់