ប្រភេទអាហារមួយចំនួនមិនត្រឹមតែអាចជួយធ្វើឲ្យរាងកាយរបស់អ្នកមានសុខភាពល្អប៉ុណ្ណោះទេ វាថែមទាំងអាចជួយឲ្យសុខភាពផ្លូវភេទរបស់អ្នកកាន់តែខ្លាំងក្លាថែមទៀត។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអាចជួយជំរុញឲ្យចំណង់ផ្លូវភេទរបស់ឲ្យខ្លាំងក្លាតាមបែបធម្មជាតិ៖
១. ស៊ុត
ស៊ុតគឺជាអាហារដែលសម្បូរទៅដោយវីតាមីន B6 និង B5 ជួយជំរុញដល់ចំណង់ផ្លូវភេទរបស់អ្នកឲ្យកាន់តែខ្ពស់ ទាំងបុរសទាំងស្ត្រី នៅពេលដែលបរិភោគវាច្រើន។
២. អយស្ទ័រ
អាហារប្រភេទនេះសម្រាប់បុរស ក៏ព្រោះតែពួកវាអាចជួយបង្កើននូវកម្រិត dopamine នៅក្នុងរាងកាយ ដែលធ្វើឲ្យបុរសកាន់តែមានចំណង់ខ្ពស់។ ម្យ៉ាងទៀតអយស្ទ័រអាចជួយឲ្យរាងកាយផលិតអ័រម៉ូន Testosterone និងរក្សាមេជីវិតឈ្មោលមានសុខភាពល្អ។
៣. Celery
វាគឺជាបន្លែម្យ៉ាងដែលមានសមត្ថភាពអាចជួយរំញោចដល់អារម្មណ៍របស់មនុស្សស្រីភ្លាមៗ។
៤.ខ្ទឹមស
ខ្ទឹមសមានសមត្ថភាពធ្វើឲ្យសម្រើបផ្លូវភេទ ដំណើរការឈាមរត់បានល្អ និងកែលម្អការអនុវត្តផ្លូវភេទ។ ទោះជាយ៉ាងណាអ្នកមិនគួរបរិភោគខ្ទឹមច្រើនពេកនោះទេ។
៥. សូកូឡាខ្មៅ
សូកូឡាខ្មៅមានសារធាតុ serotonin និង endorphins ជួយឲ្យប្រសើរឡើងនូវអារម្មណ៍ផ្លូវភេទរបស់អ្នក។
៦. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិអាចជួយឲ្យប្រសើរឡើងនូវដំណើរការនៃឈាម និងកាត់បន្ថយសម្ពាធនៃសសៃឈាម។ ជាតិអាស៊ីតអាមីណូ ត្រូវបានគេរកឃើញនៅក្នុងពពួកគ្រាប់ធញ្ញជាតិ និងផ្លែឈើដែលមានតួនាទីសំខាន់ជួយធ្វើឲ្យអាអូនតូចបុរសរឹងបានយូរ។
៧. ផ្លែ Sung
ជាប្រភពអាហារដ៏អស្ចារ្យសម្បូរទៅដោយអាស៊ីតអាមូណូ ដែលមានសមត្ថភាពក្នុងការបង្កើនចំណង់ផ្លូវភេទដែលអ្នកមិននឹកស្មានដល់។
៨. ផ្លែប័រ
ផ្លែប័រមានជាតិអាស៊ីត Folic និងវីតាមីន B6 ដែលមានសារៈសំខាន់សម្រាប់ជីវិតផ្លូវភេទ។ ជាតិអាស៊ីត Folic ផ្តល់នូវថាមពលសម្រាប់រាងកាយ ខណៈដែលវីតាមីន B6 អាចជួយឲ្យមានស្ថេរភាពអ័រម៉ូន។
៩. ចេក
ចេកមានសារធាតុ bromelain ដែលអាចជួយឲ្យបំណងប្រាថ្នាខាងផ្លូវភេទរបស់លោកអ្នកកើនឡើង និងមានសត្ថភាពប្រយុទ្ធប្រឆាំងជម្ងឺងាប់អាអូនតូច។ ម្យ៉ាងទៀតសារធាតុ riboflavin និងប៉ូតាស្យូម នៅក្នុងផ្លែចេកក៏អាចជួយពង្រឹងរាងកាយរបស់អ្នកឲ្យមានថាមពលខ្លាំងក្លាដែរ។
១០. ផ្លែស្ត្របឺរី
ផ្លែឈើមួយប្រភេទនេះសម្បូរទៅដោយជាតិស័ង្កសីដ៏សំខាន់សម្រាប់ដំណើរការនៃការធ្វើសង្គ្រាមនៅលើគ្រែ។ ប្រសិនបើរាងកាយរបស់ស្ត្រីមានជាតិស័ង្កសីខ្ពស់ អារម្មណ៍ផ្លូវភេទរបស់ពួកគេកាន់តែរំជើបរំជួលខ្លាំងផងដែរ។ ចំពោះបុរស ជួយបង្កើនកម្រិតអ័រម៉ូន Testosterone ស័ង្កសី ដែលអាចមានការផលិតមេជីវិតឈ្មោលបានពេញលេញ៕
មតិយោបល់