ហ្ស៊ីមបាក់វ៉េ ៖បុរសម្នាក់បានបានចាកចេញពីផ្ទះដើម្បីទៅបំពេញការងារអាជីវកម្មនៅខាងក្រៅ ប៉ុន្តែការងារនោះត្រូវលុបចោលភ្លាមៗគាត់ក៏បានត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញប្រពន្ធកំពុងតែរួមរ័ក្សជាមួយនឹងអ្នកថែទាំសត្វរបស់ខ្លួន។ តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា ជនជាប់ចោទដែលជាអ្នកថែទាំសត្វនៅក្នុងផ្ទះមានឈ្មោះ Lingane Moyo វ័យ ២៤ ឆ្នាំ បានសាហាយជាមួយ Sandra Ndlovu វ័យ ២៦ ជាប្រពន្ធរបស់បុរសដែលជាម្ចាស់ផ្ទះ។ លោក Jeffrey Mlotshwa បានចាកចេញពីផ្ទះក្នុងគោលបំណងដើម្បីធ្វើការនៅក្រៅក្រុង ឆ្លៀតឪកាសនេះប្រពន្ធរបស់គាត់ និងកម្មករម្នាក់នោះបានចាប់ផ្តើមត្រេកត្រអាលលើគ្រែជាមួយគ្នាតែម្តង។ ប៉ុន្តែសំណាងមិនល្អដោយសារការងារប្តីរបស់នាងត្រឡប់មកផ្ទះវិញភ្លាមៗ ក៏ឃើញកម្មករម្នាក់នោះកំពុងតែរួមរ័ក្សជាមួយប្រពន្ធរបស់ខ្លួន។ ដោយសារតែហួសចិត្តខ្លាំងពេក គាត់ក៏បានបណ្តេញប្រពន្ធរបស់ខ្លួនចេញពីផ្ទះ និងសម្រេចចិត្តលែងលះនាងផងដែរ៕
រូបតំណាង
មតិយោបល់