ព័ត៌មានជាតិ

Xabi Alonso របស់ Real Madrid អនាគតអាចនឹងទៅ​កាន់ MLS

ខ្សែបម្រើរបស់ក្លិប Real Madrid កីឡាករ Xabi Alonso បានអះអាងថា គាត់អាចនឹងចូលរួម ​ជាមួយនឹងក្លិបនៅ MLS នា​ពេលអនាគត​។​
កីឡាករវ័យ ៣២ ឆ្នាំ Xabi Alonso បាន​ចុះកុងត្រា​ថ្មីជាមួយនឹងក្លិប ​យក្ស​អេស្ប៉ាញ ​រហូតដល់ខែ មិថុនា ឆ្នាំ ២០១៦ ​ទើបបញ្ចប់​។​
Alonso បាន​​ធ្វើដំណើរទៅកាន់ Real Madrid ដោយចាកចេញពី ក្លិបហង្សក្រហម នៅក្នុងឆ្នាំ ២០០៩ នឹងបានអះអាថានឹង​ផ្លាស់ទៅកាន់អាមេរិកវិញ ឬ ក៏ទៅកាន់ក្លិប Real Sociedad ដែលជាក្លិបចាប់ផ្តើមអាជីពតំបូងវិញ ។​

នៅពេលដែលសួរអំពី ​ការ​ផ្លាស់ទៅកាន់អាមេរិក កីឡាករ រូបនេះ មិនបានច្រានចោលឡើយ ។ នេះបើតាម​សម្តីរបស់គាត់បានប្រាប់ដល់ France Football ។​
លោកបានបន្តទៀតថា នៅសល់រយៈពេល ២ ឆ្នាំទៀត ​យើងនឹងបានឃើញថា ខ្ញុំគួរតែទៅកាន់​អឺរ៉ុប ឬ ក្លិប Real Sociedad ឬក៏ បន្តលេងយូរអង្វែង​ជាមួយនឹងក្លិប Real Madrid ក៏ប៉ុន្តែ​វាអាស្រ័យទៅលើសមត្ថភាព ថា​វាអាចទៅរួចដែរ ឬអត់​៕​

175052347_3063463

មតិយោបល់