ភ្នំពេញៈ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច (ឆ្កឹះសោបន្ទប់លួចលេបថប និងនាឡិកាដៃ) នៅចំណុចបន្ទប់ជួលជាន់ផ្ទាល់ដី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កឡើងដោយេជនសង្ស័យ០៣នាក់ គេចខ្លួន០២នាក់ ។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ ឆេង បូរី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជាន់ផ្ទាល់ដី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ វឿន ស្រីមុំ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួលជាន់ផ្ទាល់ដី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង ៖ កុំព្យូទ័រ(លេបថប) ម៉ាកអេសឺ មួយគ្រឿង និងនាឡិកាដៃ០១គ្រឿង ម៉ាកMK មួយគ្រឿង ។
តាមដំណើររឿង នៅមុនពេលកើតហេតុកាលពី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៤ និង០០នាទី ជនរងគ្រោះ បានចាក់សោទ្វាបន្ទប់របស់ខ្លួន ចេញទៅវេលុយឲ្យក្រុមគ្រួសារ លុះជនរងគ្រោះរងត្រឡប់មកដល់បន្ទប់ជួលរបស់ខ្លួនវិញ ឃើញមានស្បែកជើងមួយគូ នៅមុខបន្ទប់ជួលរបស់ខ្លួន រួចបើកទ្វារបន្ទប់មើល ឃើញបាត់សម្ភារៈខាងលើ ជនរងគ្រោះ បានទៅសុំបើកកាម៉េរ៉ាសុវត្ថិភាពមើល ឃើញមានជនសង្ស័យចំនួន ០៣នាក់ ក្នុងនោះម្នាក់ឈ្មោះ ឆេង បូរី ស្នាក់នៅបន្ទប់ជួលទល់មុខគ្នា កំពុងឆ្កឹះសោបន្ទប់របស់ជនរងគ្រោះ ។
ជនរងគ្រោះបានឃើញជនសង្ស័យ កំពុងនៅក្នុងបន្ទប់ជួលរបស់ខ្លួន ក៏ធ្វើការឃាត់នាំខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ធ្វើការសាកសួរ រួចជនរងគ្រោះ បានដាក់ពាក្យបណ្តឹងតែម្តងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកបក្ខពួកជនសង្ស័យ ពីរនាក់ទៀតគេចខ្លួន (១-ឈ្មោះ យក្ស និងម្នាក់ទៀតមិនស្គាល់ខ្លួន)។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
មតិយោបល់