ខ្សែការពារកណ្តាល និងជាប្រធានក្រុមរបស់ក្លិប អ្នកមានបុណ្យ Bacelona កីឡាករ Carles Puyol បានបង្ហាញជម្រើសចុងក្រោយ ឲ្យដឹងថាគាត់នឹង ចាកចេញពីក្លិប Bacelona ដែលនឹងបញ្ចប់នៅរដូវកាលនេះ។
ក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារ ម្សិលមិញនេះ Carles Puyol បានសម្រេចចិត្តចាកចេញពី Nou Camp ដែលបញ្ចប់នៅចុងរដូវកាលនេះ ។ កីឡាករ Puyol បានឲ្យដឹងថា សម្រាប់ក្លិបបានដឹងព័ត៌មាននេះរួចរាល់ហើយ តែខ្ញុំនឹងបន្តលេង រហូតបញ្ចប់ រដូវកាល ។ ក្រោយបញ្ចប់ពីទីលាន Bacelona ខ្ញុំនៅតែមិនដឹង ធ្វើអ្វីនៅឡើយនោះទេ តែខ្ញុំនឹង យកពេលវេលាសម្រាប់សម្រាក និងគិតបន្ត។
កីឡាករ Carles Puyol បង្ហាញខ្លួនលើទឹកដី Barcelona ដែលជាការប្រកួតតំបូង នៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ១៩៩៩ កាលនោះបានជួយឲ្យក្លិបលុត Valladolid ដោយលទ្ធផល ២-០។ចាប់តាំងពីបង្ហាញខ្លួនលើកតំបូង រហូតមកទល់នឹងពេលនេះ Puyol ប្រកួត បាន ៤០០ ប្រកួត រកគ្រាប់បាល់បាន ១៧ គ្រាប់ ៕
មតិយោបល់