រាជធានីភ្នំពេញ៖ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ០៦លើក (យប់ ០២លើក), មានមនុស្សស្លាប់ ០២នាក់ (ស្រី ម្នាក់) និងមានមនុស្សរបួសធ្ងន់ ០៧នាក់ (ស្រី ម្នាក់) និងរបួសស្រាល ០៤នាក់ (ប្រុស) ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៦លើក បានបង្កឲ្យខូចខាតយានយន្តសរុប ១០គ្រឿង ក្នុងនោះម៉ូតូ ០៧គ្រឿង និងរថយន្តធុនតូច ០៣គ្រឿង ។ ប្រភពខាងលើ ឲ្យដឹងបន្តទៀតថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពី កត្តាល្បឿន ០៤លើក និងបត់គ្រោះថ្នាក់ ០២លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ០២នាក់) ។
ចំពោះរថយន្ត ដែលទទួលរងការផាកពិន័យនៅអង្គភាព នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៤នេះ មានចំនួន ៦៦១គ្រឿង គឺរថយន្តទេសចរណ៍គ្រួសារ ៦៩គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ២៦២គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ ៣៥គ្រឿង, រថយន្តដឹកទំនិញធុនតូច ៨៩គ្រឿង និងរថយន្តដឹកទំនិញធុនធំ ២០៦គ្រឿង ។ រថយន្តទាំងអស់ខាងលើ បានបង់ប្រាក់ពិន័យរួចរាល់ នៅស្នងការដ្ឋាននគរបាលខេត្ត ៦០៩គ្រឿង និងនៅអធិការដ្ឋាននគរបាលស្រុក ៥២គ្រឿង ៕
ប្រភព៖ អគ្គស្នងការនគរបាលជាតិ
មតិយោបល់