មនុស្សដែលពូកែអាកអន់ចិត្ត ជាមនុស្សដែលត្រូវការពាក្យសរសើរ និងលើកទឹកចិត្តដល់គេគ្រប់ពេល ប៉ុន្តែប្រសិនបើអ្នកធ្វើអ្វីប៉ះពាល់ដល់គេតែបន្តិចនោះប្រាដកជាធ្វើមុខក្រម៉ូវនៅមិនសុខឡើយ។ ជាពិសេសនោះគេមិនព្រមទទួលយកនូវការរិះគន់នោះទេ មិនថាវាជាការរិះគន់បែបស្ថាបនា ឬយ៉ាងណាឡើយ។ ដូច្នេះហើយក្នុងជំហានដំបូងអ្នកត្រូវធ្វើយ៉ាងណាដើម្បីកុំឲ្យប៉ះពាល់អារម្មណ៍របស់គេ។
ប្រសិនបើអ្នកមានអ្វីមួយដែលមិនវិជ្ជមាន ១០០ ភាគរយ ក្នុងការនិយាយទៅកាន់គូស្នេហ៍របស់អ្នក ត្រូវប្រាកដថាអ្វីដែលអ្នកនិយាយមានផលប៉ះពាល់ដែរ ឬទេ។ នៅពេលមានទំនាក់ទំនងជាមួយនរណាម្នាក់ ត្រូវនិយាយដោយភាពគួរសម និងអព្យាក្រិត ជាពិសេសនៅពេលផ្ញើសារមួយបែបរិះគន់ និងបែបផ្តល់ជាគំនិតស្ថាបនា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើសារនោះមានផលប៉ះពាល់ខ្លាំង នោះការព្រួយបារម្ភក៏កាន់តែធ្ងន់ធ្ងរដែរ។
កុំផ្តល់ជាគំនិតបែបស្ថាបនាទៅដល់មនុស្សដែលឆាប់អន់ចិត្តជាផ្លូវសាធារណៈ ឬកន្លែងដែលមានមនុស្សច្រើន។ រឿងនេះគួរតែត្រូវបានធ្វើតាមបែបជាឯកជន។ រួមជាមួយនឹងការនិយាយស្តីដែលមានកំហុសឆ្គង សូមផ្តល់នូវដំណោះស្រាយភ្លាមដល់គេ។ កុំទុកឲ្យគេគិតពីដំណោះស្រាយបញ្ហានេះតែម្នាក់ឯង។ ត្រូវរក្សាការសម្រុះសម្រួលបញ្ហាជានិច្ចក្នុងពេលជជែកគ្នា។ ជៀសវាងនិយាយពាក្យ “អ្នក” ជាញឹកញាប់ឲ្យសោះ។ សូមនិយាយជំនួសដោយពាក្យ “យើង”។ ឧទាហរណ៏៖ ការនិយាយថា៖ “ខ្ញុំមិនចូលចិត្តទេនៅពេលអ្នក” អាចនិយាយជំនួសដោយ “ខ្ញុំគិតថាយើងមិនត្រូវ”។ នេះនឹងធ្វើឲ្យមានភាពខុសប្លែកដ៏ធំមួយនៅក្នុងការធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាគេមិនឯកោរ។
ផ្តល់នូវការសរសើរ និងនិយាយពីរឿងរ៉ាវដែលវិជ្ជមានទៅគូស្នេហ៍របស់អ្នកគ្រប់ឱកាសទាំងអស់ដែលអ្នកទទួលបាន។ ចំពោះមនុស្សដែលងាយនឹងអន់ចិត្តត្រូវការលើកទឹកចិត្តភ្លាម។ មតិយោបល់ដែលល្អិតល្អន់បំផុតអាចធ្វើឲ្យមានភាពខុសប្លែកយ៉ាងធំ និងផ្តល់នូវភាពត្រចះត្រចង់ដល់ពួកគេ។ សរសើរសម្លៀកបំពាក់ ឬក្លិនរបស់ពួកគេ។ រួចនិយាយថា៖ “ខ្ញុំពិតជាពេញចិត្តនូវអ្វីដែលអ្នកបានធ្វើ”។ ឧទាហរណ៍ទាំងអស់នេះនឹងនាំយកនូវស្នាមញញឹមពីគូស្នេហ៍របស់អ្នកយ៉ាងលឿន៕
មតិយោបល់