ប្រសិនបើអ្នកមិនចង់ព្យាបាលជម្ងឺក្អកដោយប្រើប្រាស់ថ្នាំពេទ្យ អ្នកអាចធ្វើទឹកស៊ីរ៉ូចេញពី ស្លឹកអំពិល, ខ្ញី និងក្រូកឆ្មាក៏មានប្រសិទ្ធិភាពព្យាបាលជម្ងឺក្អកដែរ។ នេះគឺជាវិព្យាបាលដែលប្រទេសលោកខាងលិចតែងតែប្រើ ជាពិសេសនៅក្នុងរដូវត្រជាក់ដែលមានមនុស្សជាច្រើនតែងតែកើតជម្ងឺនេះ។ ហេតុផលដែលស្លឹកអំពិល ខ្ញី និងក្រូចឆ្មាមានប្រសិទ្ធិភាពក្នុងការព្យាបាលជម្ងឺក្អក គឺដោយសារនៅក្នុងរុក្ខជាតិទាំងបីប្រភេទនេះមានសារធាតុប្រេងជាឱសថដ៏មានគុណប្រយោជន៍ ក្នុងការរក្សារផ្លូវដង្ហើមរបស់អ្នកឲ្យបានល្អ។ ចូរចង់ចាំថា ចំពោះអ្នកដែលកើត ជម្ងឺក្អករបេង, ក្អកមាន់, ជម្ងឺរលាកសួត ពួកគេត្រូវតែប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ។
ប្រសិនបើអ្នកចង់ធ្វើទឹកស៊ីរ៉ូ អ្នកត្រូវយកខ្ញី និងស្លឹកអំពិលលាងទឹកឲ្យស្អាត រំងាស់ឲ្យបាន ៣០ នាទី ឬរហូតដល់នៅសល់ទឹកត្រឹមតែ ១ ពែង បន្ទាប់មកប្រើស្បៃដែលស្អាតចម្រោះវា។ បន្ថែមស្ករបន្តិចចូលទៅក្នុងទឹកស៊ីរ៉ូនេះ ហើយរំងាស់វាឲ្យពុះម្តងទៀត។ ចុងក្រោយត្រូវពុះក្រូចឆ្មា ៥ ផ្លែដើម្បីច្របាច់ចូលទៅក្នុងទឹកស៊ីរ៉ូនោះ រួចកូរឲ្យបានសព្វល្អ។
ដើម្បីព្យាបាលអាការៈក្អកសម្រាប់មនុស្សពេញវ័យគឺត្រូវផឹកម្តងមួយស្លាបព្រាបាយ និង ៤ ដងក្នុងមួយថ្ងៃ។ រីឯកុមារក៏ត្រូវផឹក ៤ ដងក្នុងមួយថ្ងៃដែរ ប៉ុន្តែកម្រិតនៃទឹកស៊ីរ៉ូត្រឹមតែមួយស្លាបព្រាកាហ្វេប៉ុណ្ណោះ។ ចូលចាំថាទឹកស៊ីរ៉ូដែលធ្វើរួចត្រូវរក្សាទុកឲ្យបានល្អនៅក្នុងទូទឹកកក៕
មតិយោបល់