យោងតាមការចុះផ្សាយរបស់ CNet បានឲ្យដឹងថា មានករណីផ្ទុះ iPhone មួយទៀតបានកើតឡើងនៅរដ្ឋ New Jersey សហរដ្ឋអាមេរិក ដោយបណ្ដាលឲ្យរងរបួសនៅត្រង់កំភ្លៅ ប៉ុន្តែមិនសូវធ្ងន់ធ្ងរនោះទេ។
លោក Erik Johnson បានរងរបួសដោយសារតែ iPhone 5C ផ្ទុះចេញពីហោប៉ាវ ចំថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ដោយធ្វើឲ្យលោកឈឺចាប់យ៉ាងខ្លាំង
ព្រោះវាជាថ្ងៃដែលគេរីករាយបំផុត តែលោកបែរជាទទួលការឈឺចាប់ទៅវិញ។ បើតាមសំដីរបស់លោក Johnson ថ្លែងប្រាប់ទូរទស្សន៍ WABC-TV
បានឲ្យដឹងថា លោកបានដាក់ iPhone នៅក្នុងហោប៉ាវ ប៉ុន្តែមិនដឹងជាយ៉ាងមិញស្រាប់តែលោកឮសំឡេងមួយចេញពីនោះ ឬក៏មានផ្សែង និងអណ្ដាតភ្លើង
ឆេះតែម្ដង។
ក្រុមហ៊ុន Apple បានបញ្ជាក់ថា ខ្លួននឹងធ្វើការស៊ើបអង្កេតទៅលើករណីនេះ ហើយនឹងផ្ដល់របាយការណ៍នៅពេលក្រោយ ចំណែកលោក Johnson ត្រូវបាន
គេដឹងថា លោកមានបំណងប្ដឹង Apple ទារសំណងវិញ ព្រោះថាលោកប្រើសុទ្ធតែរបស់ក្រុមហ៊ុន មិនបានប្រើរបស់ក្លែងក្លាយនោះទេ៕
មតិយោបល់