ព័ត៌មានជាតិ

សាហាវណាស់! រន្ទះបាញ់ ផ្ដាច់ជីវិតមនុស្សម្នាក់ និងរបួសម្នាក់ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: ទោះបីរដូវវស្សាជិតផុតក៏ដោយក្ដី ក៏ទឹកភ្លៀងមិនទាន់ដាច់នៅឡើយ ។ អ្វីដែលបងប្អូនគួរតែយកចិត្តទុកដាក់ គឺ បញ្ហាគ្រោះធម្មជាតិ ដែលអាចកើតមានជាយថាហេតុ ដូចជាខ្យល់កន្រ្តាក់ រន្ទះជាដើម ។ល។

តួយ៉ាងថ្មីៗនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៩ តុលា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង០០នាទីចំណុចភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ មានករណីរន្ទះបាញ់១ កើតឡើងបណ្តាលឲ្យមនុស្ស០២នាក់រងគ្រោះ ៖

១-ឈ្មោះពៅ ម៉ៅ ភេទប្រុសអាយុ២០ឆ្នាំជាតិខ្មែរនៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ស្លាប់បាត់បង់ជីវិត។
២-ឈ្មោះមុះ ឆែ ភេទប្រុសអាយុ៣៩ឆ្នាំជាតិ ខ្មែរនៅភូមិ ឃុំជាមួយគ្នារងរបួសស្រាល ៕

មតិយោបល់