ក្លិប Inter Milan បានប្រកាសឲ្យដឹងថា ប្រធានក្រុមក្លិបបិសាចក្រហម Manchester United លោក Nemanja Vidic នឹងត្រូវចូលរួមលេងក្នុងក្របខណ្ឌ អ៊ីតាលី នៅរដូវកាលក្តៅនេះ ។
Nemanja Vidic វ័យ ៣២ ឆ្នាំ កាលពីខែ កន្លងទៅ ធ្លាប់បានប្រកាសឲ្យដឹងថា គាត់នឹងចាកចេញពីទឹកដី Old Trafford ខណៈដែលកុងត្រាផុតកំណត់នៅរដូវកាលនេះ ។
ខ្សែការពារសញ្ជាតិស៊ែប៊ី រូបនេះត្រូវបានខាងស្ថានីយ៍ទូរទស្សន៍ Skysport ចុះផ្សាយកាលពីរាត្រីយប់មិញនេះ ឲ្យដឹងថា មានក្លិបជាច្រើនដែលចង់បានគាត់ដូចជា Juventus, Monaco និង Galatasaray ក៏ប៉ុន្តែជម្រើសចុងក្រោយរបស់គាត់គឺទៅកាន់ ពហុកីឡដ្ឋាន San Siro របស់ Inter Milan ។
មេធំរបស់ ក្លិប Inter Milan លោក Erick Thohir បានប្រាប់ដល់គេហទំព័រក្លិបឲ្យដឹងថា “កីឡាករ Nemanja Vidic ជាអ្នកលេងដ៏អស្ចារ្យ ក្នុងចំណាត់ថ្នាក់ពិភពលោក ហើយយើងពិតជាសប្បាយចិត្តណាស់ ដែលបានបំពេញការដេញថ្លៃ ល្បួង ចុះហត្ថលេខាបានសម្រេច មកកាន់ Inter Milan ” ។ម្យ៉ាងវិញទៀតគាត់នឹងបង្ហាញខ្លួននៅរដូវកាលក្តៅនេះតែម្តង។
បញ្ជាក់ផងដែរខ្សែការពារកណ្តាលរូបនេះ បានចុះហត្ថលេខា ជាមួយនឹងបិសាចក្រហម នៅឆ្នាំ ២០០៦ បន្ទាប់ពីចាកចេញពីក្លិប Spartak Moscow ក្នុងតម្លៃ ៧ លានផោន ដោយជួយឲ្យក្លិបនេះ ឈ្នះពានរង្វាន់ ៥ ដង និងបង្ហាញខ្លួនលើវាលស្មៅ ២០០ ដង៕
ទស្សនាការ ការពារគ្រាប់បាល់ដ៏គ្រោះថ្នាក់របស់ Nemanja Vidic ៖
មតិយោបល់