ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយឲ្យដឹងថា អ្នកចាត់ការទូទៅ ក្រុមតោខៀវលោក Jose Mourinho បាននិយាយការពារលើអតីតកីឡាករ ខ្សែការពារ David Luiz កាលពីថ្ងៃពុធ ថា មិនគួរស្តីបន្ទោស ទៅលើ David Luiz តែម្នាក់នោះទេ ជាមួយនឹងលទ្ធផលចាញ់អាល្លឺម៉ង់យ៉ាងអាម៉ាស 7 -1 នោះ។
Jose Mourinh បានលក់ខ្សែការពារ David Luiz ទៅឲ្យ PSG ក្នុងតម្លៃខ្លួន ៥០ លានផោន ប្រហែល ៨៥ លានដុល្លារ ក្នុងនោះលោកបាននិយាយថា ក្រុមទាំងមូលត្រូវតែទទួលខុសត្រូវចំពោះលទ្ធផលនេះ។
លោកបានបន្តទៀតថា ជាង ៥០ឆ្នាំទៅហើយ ក្មេងៗមិនដែលបានឭជាមួយនឹងលទ្ធផល ជាប្រវត្តិសាស្ត្រនេះនោះទេ ជាពិសេសចាញ់លើទឹកដីខ្លួន 7-1 ។ ម្យ៉ាងទៀតការចាញ់នេះ អាចបញ្ជាក់ថា ដោយសារតែ Neymar របួស និង ប្រធានក្រុម Thiago Silva ត្រូវព្យួរការប្រកួត ១ ប្រកួតនោះ។
* $1 = 0.5877 British Pounds
មតិយោបល់