ព័ត៌មានជាតិ

លំហាត់​ប្រាណ ៥ យ៉ាង​ដែល​​ធ្វើឲ្យ​សមត្ថភាព​ផ្លូវភេទបុរស​ខ្លាំង​ជាង​ធម្មតា ៣ ទៅ​ ៤​ ដង

ការ​ធ្វើ​លំហាត់​ប្រាណ​មិន​ត្រឹម​តែ​អាច​ជួយ​ដល់​សុខ​ភាព​នោះ​ទេ វា​ក៏​អាច​ជួយ​បង្កើន​នូវ​សុខ​ភាព​ផ្លូវ​ភេទ​របស់​បុរស​ឲ្យ​ខ្លាំង​ក្លា​ផង​ដែរ។ ធ្វើ​តាម​លំហាត់​ប្រាណ​ខាង​ក្រោម​នេះ អ្នក​នឹង​ទទួល​បាន​ថាម​ពល​កើន​ឡើង ៣ ទៅ ៤ ដង​ជាង​ធម្មតា។

លើកដុំដែកធ្ងន់ៗ
ហេតុអ្វីបាន​ជា​ការ​លើក​ដុំដែក​ដែល​មានទម្ងន់​ធ្ងន់​អាច​ជួយ​ដល់​សុខ​ភាព​ផ្លូវ​ភេទ​បុរស? ហេតុ​ផល​គឺ នៅ​ពេល​ដែល​អ្នក​លើក​វត្ថុធ្ងន់ និង​ជួយ​ឲ្យ​អ័រ​ម៉ូន Testosterone នៅ​ក្នុង​ខ្លួន​​ផលិត​បាន​ច្រើន។ លើស​ពី​នេះទៅ​ទៀត​ការ​អនុ​វត្ត​ហាត់​ប្រាណ​ដូច​ជា អង្គុយ​ងើបៗ បង្វិល​ជើង​ទៅ​ឆ្វេង​ទៅស្តាំ ការ​ដើរ ក៏​មាន​លិទ្ធ​ផល​ស្រដៀង​គ្នា​ដែរ។ ទម្រង​នៃ​ការ​ហាត់​ប្រាណ​បែប​នេះ​ធ្វើ​ឲ្យ​មាន​សាច់​ដុំ​របស់​អ្នក​ពូន​លើ​ស្មា ដើម​ទ្រូង និង​ពោះ ដែល​ធ្វើឲ្យ​មាន​កំលាំង​អាច​ប្រយុទ្ធ​បាន​យូរ។

ហាត់ Yoga
ការហាត់ប្រាណតាមបែបលក្ខណៈ Yoga អាច​ជួយ​ឲ្យ​សកម្មភាព​ផ្លូវ​ភេទរ​បស់​អ្នក​កាន់​ប្រសើរ​ជាង​មុន។ ព្រោះ​ពេល​ហាត់​ប្រាណ​អ្នក​នឹង​មាន​ឥរិយា​បទ​ថ្មី ការ​ច្នៃប្រឌិត​ថ្មី ជា​មួយ​នឹង​ចលនា​រាង​កាយ​បត់​បែន ដែល​ធ្វើឲ្យ​ប្រសើរ​ឡើង​នៃ​សាច់​ដុំ​នៅ​ត្រង់​ត្រគាក។

ការដើរ
តាម​ការសិក្សា​ស្រាវ​ជ្រាវ​ទៅ​លើ​បុរស ៣១.០០០ នាក់ ចាប់​ពីអាយុ ៥០ ឆ្នាំឡើងទៅ អ្នក​ស្រាវ​ជ្រាវ​ពី​សាកល​វិទ្យាល័យ Harvard សហរដ្ឋ​អា​មេរិច បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​លំហាត់​ប្រាណ អាច​ជួយ​សម្រាល​នូវ​ភាព​មិន​ប្រក្រតី​របស់​អាអូន​តូច​បាន ៣០ ភាគ​រយ។ លើស​ពី​នេះ​ទៀត​សកម្ម​ភាព​ហាត់​ប្រាណ ក៏​អាច​ជួយ​ដុត​បំផ្លាញ់​កាឡូ​រី​យ៉ាង​ហាច​ណាស់ ២០០ កាឡូរី​ក្នុង​មួយ​ថ្ងៃ ស្មើរ​នឹង​ការ​ដើរ​ចម្ងាយ ២ ម៉ាយល៍។
ការ​​ដើរមានប្រយោជន៍សម្រាប់​មុខងារ​នៃលិង្គ ដោយ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ប្រតិបត្តិការ​ប្រព័ន្ធ​លំ​ហូរ​ឈាម ព្រម​ទាំង​ជួយ​ប្រឆាំង​នឹង​ជម្ងឺ​សសៃ​ឈាម​ក្នុង​បេះ​ដូង។ ការ​រត់ ឬ​ដើរ​ក៏អាច​ជួយ​បញ្ចេញ​នូវអ័រ​ម៉ូន Endorphins ដែល​ទាក់​ទង​ទៅ​នឹង​សកម្មភាព​ផ្លូវ​ភេទ។

ហែលទឹក
ហែលទឹកយ៉ាងហាចណាស់ឲ្យបានបីដងក្នុងមួយសប្តាហ៍ ហើយ​ក្នុង​មួយ​ដង​រយៈ​ពេល ៣០ នាទី នឹង​អាច​ជួយ​សកម្មភាព​ផ្លូវ​ភេទ​របស់​អ្នក​ឲ្យ​បាន​យូរ​អង្វែង។ អ្នក​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ការ​ហែល​ទឹក​គឺ​ជា​ប្រការ​ដ៏​ល្អ​ដែល​អាច​ជួយ​សម្រក​ទម្ងន់​បាន​ច្រើន​បំផុត ក៏​ប៉ុន្តែ​បង្កើត​សកម្មភាព​ផ្លូវ​ភេទ។

ការហាត់ប្រាណបែប Kegel
ទម្រង់នៃការហាត់ប្រាណបែបនេះអាចជួយឲ្យមានផលល្អសម្រាប់បុរស ដោយ​សារ​តែ​វា​អាច​ជួយ​ត្រួត​ពិនិត្យ និង​ពង្រឹង​សាច់​ដុំ​ដែល​ជា​ផ្នែក​មួយ​ដែល​ទាក់​ទង​នឹង​សកម្មភាព​ផ្លូវ​ភេទ។ ការ​អនុវត្តហាត់​ប្រាណ​បែប​នេះ​អាច​ជួយ​ពន្យា​ពេល​ការ​បាញ់ទឹក​កាម​ចេញ​មក​ក្រៅ​មុន​ពេល​ឈាន​ដល់​ចំណុច​កំពូល ជាង​នេះ​ទៅ​ទៀត​វា​អាច​ជួយ​ឲ្យ​អ្នក​អនុ​វត្តម្តង​ហើយ ម្តង​ទៀត​ក្រោយ​ពេល​ដែល​សម្រាក់​បាន ១០ វិនាទី៕
swimming

មតិយោបល់