ព័ត៌មានជាតិ

មេ​ទីផ្សារ Intel លាឈប់​ពី​តំណែង​

​ក្រុមហ៊ុន​ផលិត​ឈីប Intel បានឲ្យ​ដឹង​នៅ​ពេល​ថ្មីៗ​នេះ​ថា ប្រធាន​ផ្នែក​ទីផ្សារ​អ្នកស្រី Deborah Conrad នឹង​ចាក់ចេញ​ពី​ក្រុមហ៊ុន បន្ទាប់ពី​អ្នកស្រី​រស់នៅ​ជាមួយ Intel អស់​រយៈពេល ២៧​ឆ្នាំ​។​

deborah-conrad

​អ្នកស្រី Conrad មាន​តួនាទី​ទទួលខុសត្រូវ​ទៅលើ​ការគ្រប់គ្រង​ស្លាក​សញ្ញា​សកល និង​យុទ្ធសាស្ត្រ​ទីផ្សារ ហើយ​នៅពេលនេះ អ្នកស្រី​បាន​សម្រេចចិត្ត​ឈប់ ប៉ុន្តែ​នឹង​ឈប់​នៅ​ចុងខែ​មេសា​ខាង​មុន​។ នេះ​បើ​យោង​តាម​សំដី​របស់​អ្នកនាំពាក្យ Intel បាន​ថ្លែង​ឲ្យដឹង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។​

​សម្រាប់​ការចាកចេញ​នេះ មិន​ត្រូវបាន​បង្ហើប​ឲ្យដឹង​ពី​មូលហេតុ​នោះទេ ប៉ុន្តែ​បើ​តាម​ការឲ្យ​ពី​ប្រភព​ជិតស្និទ្ធ​បានប​ញ្ជាក់​ថា ប្រហែល​ជា​ពាក់ព័ន្ធ​នឹង​ការធ្លាក់ចុះ​នូវ​ប្រាក់ចំណូល និង​ការកាត់បន្ថយ​កម្លាំង​ពលកម្ម​៕​

មតិយោបល់