ព័ត៌មានជាតិ

Messi ព្យាបាលវិរុសកូវីដយឺតយ៉ាវជាការរំពឹងទុក

បរទេស៖ កីឡាករ Lionel Messi នៅសប្តាហ៍នេះបានធ្វើការបញ្ជាក់ប្រាប់ទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួនថាការងើបឡើងជាសះស្បើយពីជំងឺកូវីដរបស់ខ្លួនហាក់ដូចជាមានភាពយឺតយ៉ាវជាការរំពឹងទុក។

គិតមកដល់ពេលនេះមានរយ:ពេលជាច្រើនសប្តាហ៍មកហើយដែល Messi បានឆ្លងកូវីដនិងសម្រាកព្យាបាលតែកីឡាករទើបតែអាចបង្ហាញសញ្ញាថានឹងអាចត្រៀមត្រឡប់វិលមករកការប្រកួតជូន PSG វិញក្នុងពេលឆាប់ៗនេះ។

Messi បានសរសេរបែបនេះនៅលើបណ្តាញ Instagramថា៖សូស្តីអ្នកទាំងអស់គ្នាខ្ញុំចង់អរគុណសម្រាប់អ្នកទាំងអស់គ្នាចំពោះសារជូនពរទាំងឡាយតែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាការជាសះស្បើយរបស់ខ្ញុំចេញពីកូវីដហាក់ដូចជាមានពេលវេលាយូរបន្តិចជាងការរំពឹងទុកប៉ុន្តែបច្ចុប្បន្នខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយក្នុងការវិលត្រឡប់៕

មតិយោបល់