ព័ត៌មានជាតិ

តូរីសដឹកផ្លែឈើ បុកម៉ូតូខ្ទាត៣០ម៉ែត្រ បណ្តាលឲ្យ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ស្រាល

កំពតៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តតូរីសដឹកផ្លែឈើនិងម៉ូតូ បណ្តាលឲ្យ២នាក់ប្តីប្រពន្ធរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣អា ខាងជើងក្លោងទ្វារវាងក្រុងពីកំពតទៅភ្នំពេញ ចម្ងាយ៦០ម៉ែត្រនៅខាងឆ្វេងដៃ ស្ថិតក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

ជនរងគ្រោះទាំង២នាក់ មានឈ្មោះ ចាន់ ភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំចំណែកប្រពន្ធឈ្មោះ ភឹម ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ បច្ចុប្បន្នអ្នកទាំង២ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ មុខរបរធ្វើស្រែនិងលក់ដូរបន្លែនៅផ្សារបន្តិចបន្តួច។
ពេលកើតហេតុភ្លាមៗប្តីបានរត់ទៅលើកប្រពន្ធ ហើយស្រែកហៅអ្នកដំណើឆ្លងកាត់អោយជួយតេហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខេត្តមកដឹកប្រពន្ធទៅសង្គ្រោះ អស់រយៈពេលជាងមួយម៉ោងទើបរថយន្តសាមុយមកដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

មុនពេលកើតហេតុ រូបគាត់ជិះម៉ូតូឌុបប្រពន្ធយកបន្លែ មកលក់នៅផ្សារកំពត មកដល់កន្លែងកើតហេតុ មានរថយន្ត១គ្រឿងបានធ្វើដំណើរមកពីទិសខាងត្បូង បានបើកភ្លើងហ្វាយ៉ាងខ្លាំង គាប់ជួនរូបគាត់បានមើលតាមកញ្ចក់ឃើញភ្លើងរថយន្ត១គ្រឿងទៀតធ្វើដំណើរមកខាងពីទិសខាងជើងហើយបុកម៉ូតូគាត់ដែលកំពុងបើកបរស្របទិសគ្នា។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កខាងលើនេះម៉ាកតូរីស ពណ៌ខៀវ លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AE-91 05 អ្នកបើកបរជាបុរស៣នាក់ (បានរត់គេចខ្លួនបាត់ស្រមោលក្រោយពីពេលបង្កហេតុភ្លាមៗ) ក្នុងទិសដៅមកពីទិសខាងជើងមកត្បូង រថយន្តបានផ្អៀងធ្លាក់ចិញ្ចើមផ្លូវខាងឆ្វេងមុខបែមកទិសខាងត្បូង។ ចំណែកម៉ូតូជនរងគ្រោះខាងលើ ម៉ាក សង់សេ១២៥ ស៊េរី២០១៧ គ្មានស្លាកលេខ បានរងខូចខាតផ្នែកខាងក្រោយ ដោយសារថយន្តខាងលើបានបុកពេញទំហឹង ប៉ើងចម្ងាយ៣០ម៉ែត្រពីរថយន្តបង្កខាងលើ។

បច្ចុប្បន្នវត្ថុតាងរថយន្តបង្កខាងលើរួមនិងម៉ូតូរងគ្រោះផងនោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំម្ចាស់រថយន្តបង្កខាងលើចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។

គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ ត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់យ៉ាងខ្លាំងចំពោះទង្វើរបស់ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់បង្អែកខេត្តកំពត ដែលមានភាពយឺតយ៉ាវពេលដែលពលរដ្ឋទៅអញ្ជើញដល់មន្ទីរពេទ្យផ្ទាល់មាត់និងសមត្ថកិច្ចក៏បានតេទូរសព្ទដៃផ្ទាល់ទៀត បើគិតទៅរយៈពេលជាង១ម៉ោងជាងទើបរថយន្តសង្គ្រោះមកដល់កន្លែងកើតហេតុ មតិពលរដ្ឋនិងសមត្ថកិច្ចចុះដល់ផ្ទាល់ បានបន្តថា ការយឺតយ៉ាវដូច្នេះ បើជនរងគ្រោះធ្ងន់ធ្ងរខ្លាំងប្រហែលជាដាច់ខ្យល់បាត់ទៅហើយ ដោយឡែកដូចករណីខាងលើនេះជាដើម ដោយជនរងគ្រោះរង់ចាំយូពេកធ្វើអោយប្តីប្រពន្ធរងគ្រោះអង្គុយស្រែកយំតែ២នាក់យប់ស្ងាត់ក្រោមដំណក់ទឹកភ្លៀងសស្រិច៕

https://youtu.be/L6uIwqANAEY

មតិយោបល់