ព័ត៌មានជាតិ

កីឡាករ Glen Johnson បាត់បង់ការគោរពលោក Jose Mourinho

ខ្សែការពាររបស់ហង្សក្រហម កីឡាករ Johnson បានគូសបញ្ជាក់ឲ្យដឹងថា មូលហេតុ​អ្វីបានជាគាត់ ​ជឿជាក់ អ្នកចាត់ការទូទៅ Brendan Rodgers ល្អជាង អ្នកចាត់ការទូទៅក្លិប តោខៀវ លោក Jose Mourinho ​។​
កីឡាករ Glen Johnson បានចាកចេញពី Portsmouth ដោយ​ធ្វើដំណើរមកកាន់ពហុកីឡដ្ឋាន Stamford Bridge ក្នុងឆ្នាំ ២០០៧ ។ មុន​នឹងមកកាន់ក្លិប ហង្សក្រហម គាត់ក៏បាន​លេង​ឲ្យក្លិបតោខៀវ បានរយៈពេល ២ ឆ្នាំផងដែរ ដោយលោកបានអះអាងថា លោកបាន​បាត់បង់​ជំនឿទុកចិត្តលើអ្នកយុទ្ធសាស្ត្រទីលាន សញ្ជាតិព័រទុហ្គាលរូបនេះ បន្ទាប់ពី ​ធ្វើឲ្យក្លិបរងបរាជ័យក្រោមថ្វីជើង ក្លិប Bacelona ក្នុងក្របខណ្ឌ Champions League ។​

លោក បានបន្តថា វា​ជាការពិបាកណាស់សម្រាប់ខ្ញុំ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក Jose Mourinho ខណៈដែលខ្លួនលេង​ឲ្យតោខៀវ ។ ក្នុងនោះ លោកនៅចង់ចាំបានថា ខណៈដែលខ្លួនកំពុងលេងល្អ Jose Mourinho បាននិយាយថា គាត់ អាចនឹងមាន​គុណសម្បត្តិលេងនៅ​ការប្រកួតក្រោយ ក៏ប៉ុន្តែផ្ទុយទៅវិញ ​គាត់មិនបានដាក់ខ្ញុំលេងនោះទេ ​ក្នុងអំឡុងពេលប្រកួតជាមួយនឹង Bacelona ។​ចំណុចនេះហើយដែល​​ធ្វើ​ឲ្យខ្លួនបាត់បង់ការ​ទុកចិត្ត​ និងលែងគោរពលោក Jose Mourinho ដែលនិយាយបាតដៃខ្នងដៃនោះ ។​

តែបើធៀប Jose Mourinho និង Brendan Rodgers ដែល​ជា​អ្នកចាត់ការទូទៅក្លិបហង្សក្រហម​ ចាញ់ឆ្ងាយដាច់តែម្តង ​ដោយ លោក Brendan Rodgers បើសិនជាយើងមានសមត្ថភាពគ្រប់គ្រាន់ គាត់នឹង​ដាក់ឲ្យលេង ហើយធៀបនឹងលក្ខណ​ផ្សេងៗ ​ទៅ ​គាត់ល្អឆ្ងាយដាច់​៕​

2014-03-06_145512

មតិយោបល់