ក្នុងបទសំភាសជាមួយនិង គេហទំព័រ Daily Mail តារាចម្រៀង Shakira បានចែកចាយនូវទំនុកចិត្តដ៏ជឿជាក់អំពីគ្រួសារបស់នាង ជាមួយនឹងខ្សែការពារក្លិប Barcelona លោក Gerard Pique ។
តារាចម្រៀងដ៏មានប្រជាប្រិយភាព សញ្ជាតិកូឡ៊ុំប៊ី ដែលមានទ្រនំគ្រួសារដ៏រីករាយ និងកក់ក្តៅ ជាមួយនឹងខ្សែការពារ Gerard Pique និងមានកូនប្រុស អាយុ ១៣ ខែ រួមគ្នា ដោយពួកគេបានដាក់ឈ្មោះឲ្យថា Milan Pique ។
ជួបជាមួយនឹងទំព័រ Daily Mail នាង Shakira បាននិយាយថា “ខ្ញុំមិនឲ្យកូនប្រុសរបស់ខ្ញុំ នៅតែមា្នក់ឯងនោះទេ ៨ ទៅ ៩ ឆ្នាំ ខ្ញុំនឹងយកកូនជាច្រើនទៀត ជាមួយនឹង Pique ដែលសមល្មមនឹងអាចកន្លះឈុត ឬ ពាក់កណ្តាលនៃក្រុមរបស់ Pique ” ។នាងបានបន្តថា កាលពីមុនខ្ញុំគិតថា ត្រូវការតែ ១ ទៅ ២ វាគ្រប់គ្រាន់ហើយ ព្រោះជីវិតការងារកំពុងរវល់ ប៉ុន្តែនៅពេលដែលមានកូន ទើបចង់បានកូនជាច្រើនទៀត និងចង់ក្លាយជាអ្នកម្តាយម្នាក់ដែលមានកូនច្រើនក្នុងទ្រនំគ្រួសារ ។
បញ្ជាក់ផងដែរថា សម្រាប់នាង Shakira បានត្រៀមនឹងកំពុងចេញអាលប៊ុមថ្មី របស់ខ្លួន នៅថ្ងៃទី ២៥ ខែ មិនា ខាងមុខ នេះ ហើយពេលនេះក៏កំពុងរវល់ ធ្វើជាគណៈកម្មាធិការ នៅក្នុងកម្មវិធី The Voice ជាមួនឹង Adam Levine និង Usher ៕
មតិយោបល់