ព័ត៌មានជាតិ

ជនជាតិចិនម្នាក់បើករថយន្តទៅ បុកម៉ូតូបុរសចំណាស់ បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់

ព្រះសីហនុ: នៅវេលាម៉ោង ១និង ៣៥នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង តាមបណ្ដោយផ្លូវជាតិលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០០-២០១ ស្ថិតភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ កែវ ចន្ធី ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដំណើររឿង៖ មានរថយន្ត១គ្រឿងម៉ាក TRITON ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-9365 បើកបរដោយជនជាតិចិន ទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុ បានបុកពីក្រោយម៉ូតូ១គ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1C-2050 ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យរងរបួសធ្ងន់។

បច្ចុប្បន្ន ជនបង្កនិងវត្ថុតាងត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយបន្តតាមនិតិវិធី ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់