ព័ត៌មានជាតិ

ខ្លាំងខ្លោច!!! ដើរមកទិញបារីជក់ ទាស់ពាក្យសម្តីគ្នាទាញដំបងវាយសំពងមុខ ត្រូវប៉ូលិសឃាត់ខ្លួន

​ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​២​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ នៅ​ចំណុច​មុខ​ច្រក​ឌឿងហែម​ ផ្លូវ​១២០​ ភូមិ​២​ សង្កាត់​ផ្សារ​ថ្មី​ទី​២​ខណ្ឌដូនពេញ​ ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៤ល្ងាច។​

​ជន​រង​គ្រោះ​ឈ្មោះ​ រ៉ា​ ភេទ​ប្រុស​ អាយុ​ប្រហែល​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ពុំ​ពិតប្រាកដ​ មុខរបរ​ កម្មករ​ លើក​អីវ៉ាន់​ (​រង​របួសធ្ងន់​ពុំ​អាច​សាកសួរ​បាន​)​ បច្ចុប្បន្ន​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។​

​ជនសង្ស័យ​ឈ្មោះ​ ជ័យ​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​មិន​ពិតប្រាកដ​ មុខរបរ​កម្មករ​ លើក​អីវ៉ាន់​ បេនឡាន​ផ្សារ​ធំ​ថ្មី​ ។​

​ដំណើរ​រឿងហេតុ​ មុន​ពេល​កើតហេតុ​នៅ​ថ្ងៃ​១០ ខែ​មក​រា ឆ្នាំ ​២០១៩​ វេលា​ម៉ោង​៤​និង​៤០​នាទី​ ជនសង្ស័យ​ឈ្មោះ​ ជ័យ​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​៣៥​ ឆ្នាំ​បាន​ដើរមក​ទិញ​បារី​ នៅ​ចំណុច​កើតហេតុ​ ក៏​បាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ​ រ៉ា​ ភេទ​ប្រុស​ អាយុ​ប្រហែល​២៨​ឆ្នាំ​ ដែល​ដេក​នៅ​ក្បែរ​នោះ​ ហើយ​ជនសង្ស័យ​ក៏​បាន​យក​ដំបង​ឈើ​ ដែល​នៅ​ក្បែរ​នោះ​ វាយ​ទៅ​លើ​ផ្ទៃមុខ​របស់​ជន​រង​គ្រោះ​ បណ្តាល​ឲ្យរ​បួស​ឆ្ង​ន់​ដួល​សន្លប់​តែ​ម្តង​ ស្រប​ពេល​នោះ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​ផ្សារ​ថ្មី​ទី​២​ កំពុង​ល្បាត​ឃើញ​ ក៏​បាន​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ដំបង​ ឈើ​នាំ​មក​ទី​ស្នាក់​ប៉ុស្តិ៍​ធ្វើ​រការ​សាកសួរ​តែ​ម្តង​ ៕

មតិយោបល់