ការបញ្ចេញទឹកកាមមុនពេលកំណត់ បណ្តោលឲ្យបាត់នៃសម្រើបផ្លូវភេទ និងអាម្មណ៍ដែលកំពុងតែពុះកញ្ជ្រោលរបស់មនុស្សស្រី ប្រសិនបើបុរសមិនអាចគ្រប់គ្រងស្ថានការបានយូរអង្វែងទេនោះ។ ម្យ៉ាងវិញទៀតដល់ដំណាក់កាលនេះអារម្មណ៍មនុស្សស្រីកំពុងតែស្រែកឃ្លានកាន់តែខ្លាំង ដែលត្រូវទាមទារឲ្យបុរសបញ្ចេញនូវសកម្មភាពឲ្យអស់ពីខ្លួន ដើម្បីជំរុញឲ្យគេឈានទៅដល់ចំណុចកំពូលដូចគ្នា។ ប៉ុន្តែបើអ្នកមិនអាចបំពេញភារកិច្ចនេះបានទេ ដោយទុកឲ្យគេនៅតែតោលពាក់កណ្តោលទី នាងប្រាដកជាមិនសុខចិត្តឡើយ ហើយអាចនឹងមានការអាក់អនស្រពោនចិត្តថែមទៀត។ ដើម្បីដោះស្រាយនូវបញ្ហាទាំងនេះអ្នកត្រូវពង្រឹងសុខភាពផ្លូវភេទឡើងវិញ ដូចជាការបង្ហាញខាងក្រោមនេះ៖
ដោះស្រាយបញ្ហាផ្លូវចិត្ត
នេះគឺរឿងមួយដ៏សំខាន់បំផុតដែលអ្នកត្រូវតែធ្វើ សម្រាប់ការបាញ់ទឹកកាមចេញមកក្រៅមុនពេលដល់កម្រិតកំពូល ព្រោះវាអាចរងនូវការប៉ះពាល់ផ្លូវចិត្ត។ ដូច្នេះអ្នកមិនត្រូវព្រួយបានរម្ភពីបញ្ហានេះខ្លាំងពេកទេ ត្រូវដឹងថាមានបុរសជាច្រើនដែលបានដែលទទួលរង់នូវជម្ងឺផ្លូវចិត្តដោយសារតែខ្លួនឯង ផ្ទុយមកវិញអ្នកត្រូវរកឲ្យឃើញនូវចំណុចខ្សោយរបស់ខ្លួន ដើម្បីរកវិធីដោះស្រាយឡើងវិញ។ ប្រសិនបើមានអ្វីមួយធ្វើឲ្យប៉ះទង្គិះដល់ផ្លូវចិត្តរបស់អ្នក និងដៃគូ អ្នកត្រូវធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវដូចជា សម្រាកលំហែកាយ, ដើរកំសាន្ត, ហែលទឹកលេង, ដកដង្ហើមឲ្យបានជ្រៅៗ ឬអង្គុយសមាធិក៏បាន។
ហ្វឹកហាត់ផ្នែកសាច់ដុំអាអូនតូច
បុរសជាច្រើននិយាយថា ពួកគេអាចពន្យាពេលបាញ់ទឹកកាមដោយច្របាច់ ឬជំរុញឲ្យសាច់ដុំអាអូនតូចរបស់គេឡើងរឹង។ ប៉ុន្តែការលំហាត់ប្រាណដោយប្រើសាច់ដុំដែលនៅក្រោមអាអូនតូចដោយទះតិច ២០ ដង ហើយមួយថ្ងៃ ២ ដង ធ្វើឲ្យសមត្ថភាពផ្លូវភេទរបស់អ្នកមានថាមពលឡើងវិញ។
ជៀសវាងការធ្វើឲ្យមានរំញោចអាអូនតូចខ្លាំងពេក
ជៀសវាងការរំពោចអាអូនតូចខ្លាំងពេកព្រោះវាអាចធ្វើអាចឲ្យឆាប់ចេញទឹកកាមមកក្រៅ នៅពេលដែលអ្នករួមភេទ។ ម្យ៉ាងទៀតអ្នកគួរតែប្រើប្រាស់ស្រោមអនាម័យដើម្បីការពារភាពរលាកនៅពេលរបស់ពិសេសអ្នកទាំងពីរប៉ះទង្គិចគ្នា។
ហាត់ប្រាណតាមបែប Kegel
ប្រុសៗដែលមានសុខភាពផ្លូវភេទធម្មតាអាចប្រយុទ្ធដំបូងបាន ១០ នាទី ប៉ុន្តែប្រសិនបើអ្នកមិនបានធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ ឬមិនរវីវល់ទេ អាអូនតូចរបស់អ្នកនឹងរួញតូច ហើយសមត្ថភាពក៏កាន់តែថយចុះដែរ។ ជាមួយនឹងការហាត់ប្រាណបែប Kegel អ្នកត្រូវដេកឲ្យត្រង់ខ្លួន ហើយប្រើកំលាំងដើម្បីរុញចង្កេះឡើងទៅលើ ដោយទុកក្បាលឲ្យនៅខាងក្រោមដដែល បន្ទាប់ពីអនុវត្តបាន ១ ទៅ ២ ខែ នឹងធ្វើឲ្យអាអូនតូចរបស់អ្នកមានប្រសិទ្ធភាពឡើងវិញ៕
មតិយោបល់