ព័ត៌មានជាតិ

វិធី​ដ៏ឆ្លាត​វៃ​ក្នុង​ការ​ចាប់​ផ្តើម​សន្ទនា​ជា​មួយ​មនុស្ស​ស្រី​

តើ​ធ្វើ​ដូច​ម្តេច​ទើប​អាច​ចាប់​ផ្តើម​ធ្វើ​ការ​សន្ទនា​ជា​មួយ​នឹង​មនុស្ស​ស្រី​ដែល​អ្នក​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក​សោះ? ជា​ពិសេស​ចំពោះ​មនុស្ស​ដែល​ត្រូវ​បាន​ណែ​នាំ​ដោយ មិត្ត​ភក្តិ ឬក៏ក្រុមគ្រួសារ​របស់​អ្នក? ជាង​នេះ​ទៅ​ទៀត​ប្រសិន​បើ​អ្នក​មាន​ការ​ភ័យ​ខ្លាច មិន​ហ៊ានសន្ទនា​ជា​មួយ​នឹង​មនុស្ស​ស្រី​ម្នាក់​នោះ អ្នក​គួរ​តែ​រក្សា​អារម្មណ៍​ឲ្យ​បាន​ល្អ​ដើម្បី​ឲ្យ​គេ​យល់​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​រឹង​មាំ។ ​ការ​ទប់​អារម្មណ៍​ឲ្យ​បាន​នឹង​ន មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយទេ លុះត្រា​តែអ្នក​ត្រូវ​និយាយ​តប​ត​ទៅ​មនុស្ស​ម្នាក់​នោះ​ថែម​ទៀត។
ការ​សង្កេត​មើ​លមនុស្សស្រីម្នាក់នោះ
នៅពេលដែលជួប​គ្នា​ដំបូង​អ្នក​ត្រូវ​ចាប់​អារម្មណ៍​លើ​សកម្ម​ភាព​របស់​នាង​ដូច​ជា​ចំណង​ចំណូល​ចិត្ត ដែល​ប្រធាន​បទ​សំខាន់​សម្រាប់​អ្នក​ត​ពាក្យ​សម្តី​ជា​មួយ​គ្នាទៅ​វិញ​ទៅ​មក។ នេះ​គឺ​ជា​ផ្នែក​មួយ​ដែល​អាច​ជួយ​ឲ្យ​អ្នក​មាន​ការ​សន្ទនា​បាន​ល្អ​ប្រសើរ ពេល​ដែល​អ្នក​ដឹង​ពី​អ្វី​ដែល​អ្នក​ចង់​បាន។

ស្តាប់ដោយមានភាពអត់ធ្មត់
នេះ​គឺជាគន្លឹះមួយដែលមានសារៈសំខាន់​ណាស់ ក្នុង​ការ​ចាប់​ផ្តើម​ដ៏​គួរ​ឲ្យ​ចាប់អារមណ៍​ជា​មួយ​នឹង​មនុស្ស​ស្រី​ម្នាក់​នោះ។ អ្វីៗ​នឹង​កើត​មាន​ឡើង​កាន់​តែ​ច្រើន​ ខណៈ​ពេល​ដែល​អ្នក​ និយាយ​កាន់​តែ​ច្រើន ហើយ​អាច​ត្រូវ​នាង​សូម​ឲ្យ​ឈប់​និយាយ​ថែម​ទៀត។ ផ្ទុយ​រៀន​ស្តាប់​នាង​និយាយ ប្រសើរ​ជាង​ការ​និយាយ​អំពី​ខ្លួន​ឯង ឬក៏​បទ​ពិសោធន៍​របស់​អ្នក។ ក្រោយ​ពី​នាង​និយាយ​អំពី​ខ្លួន​ឯង​អស់ នាង​នឹង​ចាប់​ផ្តើម​សួរ​អ្វី​ដែល​ទាក់​ទង​​អ្នក​ម្តង។

សួរសំនួរឲ្យដែលធ្វើឲ្យនាងឆ្លើយបានច្រើន
នេះក៏ជាជំហ៊ានដែលមានសារៈសំខាន់ក្នុងការសន្ទនា ឆ្ពោះ​ទៅ​មុខ និង​ធ្វើ​ឲ្យ​អ្នក​ដឹង​ពី​​ចំណាប់​អារម្មណ៍​របស់​នាង។ ត្រូវ​ប្រាដក​ថា​អ្នក​ត្រូវ​សួរ​សំនួរ​អ្វី​ដើម្បី​ឲ្យ​ដៃ​គូ​របស់​ខ្លួន​ឆ្លើយ​នឹង​បាន​ច្រើន ប្រសើរ​ជាង​អ្នក​ឆ្លើយ​នឹង​សំនួរ​របស់​នាង។ ជា​ពិសេស​កុំសួរ​នូវ​អ្វី​ដែល​នាង​បាន​និយាយ​ច្រើន​ដង ព្រោះ​នឹង​ធ្វើ​ឲ្យ​នាង​យល់​ថា​អ្នក​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ការ​និយាយ​ពី​មុន​មក​របស់​នាង​ឡើយ។

កុំលេងសើចច្រើនពេក
ចូរព្យាយាមធ្វើអ្វីឲ្យមានភាពទាក់ទាញ កុំលេងសើច​ច្រើន​ពេក​ដែល​ធ្វើ​ឲ្យ​នាង​ចាប់​ចំណុច​ខ្សោយ​របស់​អ្នក​បាន។ មនុស្ស​ស្រី​ចូល​ចិត្ត​បុរស​ដែល​រឹង​ប៉ឹង​អាច​ពឹង​ពាក់​បាន​មួយ​ជីវិត ហេតុ​នេះ​ហើយ​អ្នក​មិន​ត្រូវ​និយាយ​លេង​សើច​ពេល​នៅ​ជា​មួយ​នាងឡើយ។

មានទំនុកចិត្តលើខ្លួនឯង
មុនពេលអ្នកចាកចេញពីផ្ទះត្រូវប្រាប់ខ្លួនឯងឲ្យច្បាស់ថា ខ្ញុំមាន​ទំនុក​ចិត្ត ខ្ញុំ​នឹង​បង្កើត​ភាព​ស្និត​ស្នាល​ជា​មួយ​នាង។ គ្មាន​មនុស្ស​ស្រី​ណា​ចូល​ចិត្តដោយ​ងាយដោៗនោះ​ឡើយ ប្រសិន​បើ សូម្បី​តែ​ការ​សន្ទនា​ជា​មួយ​នាង​សោះ​ក៏​មិន​ហ៊ាន​ដែរ​នោះ។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ដើរ​ទៅ​មុន​ជា​មួយ​នឹង​ទំនុក​ចិត្ត​ជា​និច្ច ដើម្បី​សម្រេច​នូវ​ជោគ​ជ័យ៕
13941757191

មតិយោបល់