កីឡាករដែលកំពុងតែលេងជំនួសតំណែងខ្សែប្រយុទ្ធរបស់កីឡាករអន្តរជាតិកូឡំប៊ីដែលបានរងរបួសក្បាលជង្គង់ចាប់តាំងពីខែមករាគឺកីឡាករ Suregeon Jose Carlos Noronha ធ្លាប់បាននិយាយថាគាត់នៅតែសង្ឃឹមថាកីឡាករខ្សែប្រយុទ្ធ Falcao នឹងអាចជាសះស្បើយពីរបួសទាន់ទៅនឹងការប្រកួតបាល់ទាត់ពិភពលោកជាមិនខាន។
របួសក្បាលជង្គង់ដែលត្រូវបានគ្រូពេទ្យបញ្ជាក់ប្រាប់ថានឹងត្រូវព្យាបាលក្នុងរយៈពេល៦ខែបានក្លាយជាសំពាធយ៉ាងខ្លាំងដល់ទឹកចិត្តរបស់កីឡាករ Falcao ប៉ុន្តែ Suregeon Jose Carlos Noronha នៅតែបញ្ជាក់ថាកីឡាករវ័យ២៨ឆ្នាំរូបនេះនឹងអាចលេងវិញបាន១០០%សម្រាប់ប្រទេសរបស់ខ្លួនហើយគ្មានមូលហេតុណាដែលអាចធ្វើឲ្យ Falcao នឹងអវត្តមានពីការប្រកួតដ៏អស្ចារ្យមួយនេះឡើយ៕
មតិយោបល់