ព័ត៌មានជាតិ

ដេក​អាក្រាតកាយ​នៅ​កណ្តោល​ផ្លូវ​ធ្វើឲ្យ​អ្នកដំណើរ​ភ្ញាក់ផ្អើល ខណៈ​សីតុណ្ហភាព​ត្រជាក់​បំផុត​

​ចិន​៖​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ​មនុស្ស​ជាច្រើន​ដែល​រស់នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កំពុងតែ​ប្រឈមមុខ​នឹង​ជម្ងឺ​ផ្កា​សាយ ព្រោះ​សីតុណ្ហភាព​ត្រជាក់​ពេក ដោយឡែក​ចំពោះ​ស្ត្រី​ម្នាក់​នេះ​វិញ​បែរជា​ដេក​ស្រាត​នៅ​កណ្តោល​ផ្លូវ​ខណៈពេល​ដែល​រថយន្ត​ជាច្រើន​កំពុងតែ​ធ្វើ​ចរាចរ​ទៅ​វិញ​។ តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹង​ថា​សីតុណ្ហភា​ព​ជា​មធ្យម​នៅក្នុង​ទីនោះ​នេះ​មាន​កម្រិត ១ ទៅ ២ អង្សា​សេ ប៉ុន្តែ​មាន​ស្ត្រី​ម្នាក់​បាន​អាក្រាតកាយ​ដេក​នៅ​កណ្តោល​ផ្លូវ​ដូចជា​មិន​ខ្លាច​គ្រោះ​បន្តិច​សោះ​។ ការ​អាក្រាតកាយ​របស់​នាង​គឺមាន​តែ​ភួយ​ក្រហម​មួយ​សម្រាប់​ក្រាល​ពី​ខាងក្រោម​តែប៉ុណ្ណោះ ហើយ​ភ្លាមៗ​នោះ​ដែល​អ្នកដំណើរ​នៅតាម​ផ្លូវ​ក៏​ថត​ភាព​របស់​នាង​បង្ហោះ​ពេញ​អ៊ី​ន​ធើ​ណែ​ត​។ ទោះជា​យ៉ាងណា​ក៏ដោយ​គ្មាន​ន​ណា​ម្នាក់​ដឹង​ពី​មូលហេតុ​ដែល​បណ្តោល​ឲ្យ​ស្ត្រី​ម្នាក់​នេះដេក​ស្រាតនៅតាម​ដងផ្លូវ​ដែល​មាន​ធាតុ​អាកាស​ដ៏​ត្រជាក់​បែបនេះ​ដែរ​៕​
2014-03-08_093556

មតិយោបល់