ដូចអ្វីដែលយើងបានដឹងរួចរាល់ហើយថា កាលពីជំនួបជើងទី ១ ក្នុងក្របខណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ រវាងក្លិប Arsenal និង Bayern Munich ក្លិបម្ចាស់ផ្ទះកាំភ្លើងធំបានចាញ់ក្លិបម្ចាស់ជើងឯកអាល្លឺម៉ង់ ក្នុងលទ្ធផល ២-០ ដែលធ្វើឡើងនៅ ពហុកីឡដ្ឋាន Emirates ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ សម្រាប់រាត្រីថ្ងៃអង្គារនេះ ម៉ោង ១៩ និង ៤៥ នាទី ត្រូវនឹងម៉ោងនៅកម្ពុជា ២ និង ៤៥ នាទីរំលងអធ្រាត្រ ឈានចូលរាត្រីព្រឹកឡើងថ្ងៃទី ១២ ខែ មិនា ក្លិបកាំភ្លើងធំនឹងធ្វើដំណើរទៅកាន់ ពហុកីឡដ្ឋាន ALLIANZ ARENA របស់ Bayern Munich ។
កាលពីល្ងាចថ្ងៃទី ១០ ខែ មិនា ម្សិលមិញនេះដែរ លោក Arsene Wenger បានទទូចថា ខ្លួននឹងវាយប្រហារ ឲ្យស្មើ ឬក៏ឈ្នះ គ្រាប់បាល់ដែល Bayern Munich នៅជើងទី ១ នោះពោលគឺ កាំភ្លើងធំត្រូវឈ្នះ ក្នុងលទ្ធផល ៣-០ ទើបអាចទៅរួច ។
បើទោះបីជា លោក Arsene Wenger មានអំនួតយ៉ាងនេះក្តី បើងាកទៅមើលហេតុផលដែលខ្លួនចាញ់លើទឹកដី កាលពីជើងទី ១ នោះ វាមិនសមតុល្យនឹងសម្តីរបស់ខ្លួនឡើយ ។ ព្រោះថាលើកនេះ Arsene Wenger ត្រូវធ្វើដំណើរទៅកាន់ទឹកដីគេ មិនមែន ជាទឹកដីរបស់ខ្លួននោះទេខណៈទឹកដីខ្លួនលើកមុនក៏ចាញ់ដែរនោះ ។ ដូច្នេះរាត្រីនេះ គេហទំព័រ ដំណឹង សូមព្យាករណ៍ទុកមុនថា Arsenal នឹងចាញ់ក្លិប Bayern Munich ក្នុងលទ្ធផល ២-១ ៕
ទស្សនាវីដេអូឃ្លិប Arsenal និង Bayern Munich ជួបគ្នាក្នុងជើងទី ១ ៖
មតិយោបល់