ព័ត៌មានជាតិ

ជន​សង្ស័យ​ដែលក្លែង​លិខិត​ឆ្លងដែន ២ នាក់ មានមុ​ខមាត់ដូច​នឹងកីឡាករ​ Balotelli របស់ AC Milan

យោងតាមរបាយការណ៍ចុងក្រោយពី​ខាង​​អ្នកស្រាវជ្រាវនៅ ​ក្នុងហេតុការណ៍បាត់យន្តហោះនៅក្នុងប្រទេសម៉ាឡេស៊ី បាន​​រាយការណ៍ឲ្យឹដឹងថា ជនសង្ស័យពីរនាក់ ​ដែលប្រើប្រាស់​​លិខិតឆ្លងដែនក្លែងក្លាយ មានមុខមាត់ស្រដៀងទៅនឹង​កីឡាករ ស្បែកខ្មៅរបស់អ៊ីតាលី Balotelli ។​
ប៉ុន្មានថ្ងៃមកនេះមាន ប្រទេសជាច្រើន ​បាន​កំពុង​​តាមដាន​ព័ត៌មាន​ហេតុការណ៍បាត់យន្តហោះ ឥត​​ឃើញដាន ​របស់ម៉ាស៊ី MH370 Malaysia Airlines ដែល​គេសង្ស័យ​ជា​អំពើភេរវកម្មនោះ​។​

ជាមួយនឹងហេតុការណ៍នេះខាង សមត្ថកិច្ច និង FBI បាន​ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ទៅលើ​ជន​សង្ស័យពីរនាក់ ដែលប្រើប្រាស់​ លិខិត​ឆ្លងដែន​ក្លែងកា្លយ ។ ទាក់ទិននឹងជនក្លែង​បន្លំ​លិខិត​ឆ្លងដែនពីរនាក់នេះ ​នាយកដ្ឋាន នៃអាកាសចរស៊ីវិល ម៉ាឡេស៊ី លោក Azharuddin Abdul Rahman បានឆ្លើយតបថា “តើអ្នកស្គាល់ ​​កីឡាករ ដែលមានឈ្មោះ Mario Balotelli ឬអត់?” ។​ ​​ការ​ឆ្លើយតប​របៀបសំនួរនេះ អាច​នឹង​ធ្វើ​ឲ្យ ​មហាជន​យល់ច្រឡំ ដោយលោកបាន​បន្តបញ្ជាក់ថា ​​ជនសង្ស័យពីរនាក់នោះគឹមានមុខមាត់ ​ស្ទីលសក់ ដូចទៅនឹង​កីឡាករ Mario Balotelli ។ ជាមួយនឹង​ចម្លើយ​បែបនេះ បានបង្ករ​ឲ្យមានភាពភ្ញាក់ផ្អើលក្នុងពិភពកីឡា ។​

រហូតមកទល់នឹងពេលនេះ ​ហេតុការណ៍បាត់យន្តហោះ ដោយគ្មានដាននេះដែរ នៅមិនទាន់​អាច​ធ្វើការសន្និដ្ឋាន​ឲ្យជាក់នោះទេ ខណៈដែលការសង្ស័យ ថាជាអំពើភេរវកម្ម​។ ទន្ទឹមជាមួយនឹង​គ្នានេះដែរ ខាង​អាជ្ញាធរម៉ាស៊ី កំពុងដុតដៃដុតជើង បញ្ជូនយន្តហោះ ​នាវា ​ទៅកាន់​តំបន់​ដែល​​យន្តហោះបាត់ការ​ទាក់ទង ​ដើម្បីស្វែងរកបន្ត​៕​
MARIO BALOTELLI
2014-03-11_115932

2014-03-11_115959

មតិយោបល់