សម្រាប់រាត្រីថ្ងៃអង្គារឈានចូលព្រឹកព្រលឹមថ្ងៃពុធ វេលាម៉ោង ២ និង ៤៥ នាទី រំលងអធ្រាត្រក្លិប Atletico Madrid និងទទួលភ្ញៀវ AC Milan នាវគ្គ ១៦ ក្រុមចុងក្រោយ ក្នុងក្របខណ្ឌ Champions Leagu ។
បើសិនជាក្លិប AC Milan អាចលូតទៅមុខនាវគ្គនេះ ដោយបំបាក់ក្លិប Atletico Madrid ដោយលទ្ធផល មួយយ៉ាងចាស់ដៃ ឬ ២-១ ឬ ៣-២ នោះ ជាក់ណាស់ ក្លិប AC Milan អាចនឹងបន្តជំហររបស់ខ្លួន បន្ទាប់ពីចាញ់ក្នុងជំនួបជើងទី ១ ដោយលទ្ធផល ១-០ ។
គ្រាប់បាល់ដែលធ្វើឲ្យក្លិប AC Milan ចាញ់នោះ គឺគ្រាប់បាល់ដែលស្វែងរកដោយខ្សែប្រយុទ្ធ Diego Costa របស់ Atletico Madrid ។
ដោយឡែកសម្រាប់រាត្រីនេះវិញ បើសិនជា Atletico Madrid នៅតែបន្តឈ្នះក្លិប AC Milan នោះ ពួកគេនឹងឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ដោយអាកខានតាំងពីឆ្នាំ ១៩៩៧ មកម្លេះ។
ជាក់ណាស់ នារាត្រីនេះ គឺជាការប្រកួតលើទឹកដី របស់ Atletico Madrid អាចនឹង AC Milan មានសង្ឈឹមតិចណាស់ក្នុងការឈ្នះ ពោលគឺបរាជ័យច្រើនជាងឈ្នះ ។
សូមបញ្ជាក់ផងដែរថា ក្លិប AC Milan នឹងទទួលស្វាគមន៍កីឡាករ ស្បែកខ្មៅ Mario Balotelli វិលមកាន់ទីលានវិញ បន្ទាប់ពីរបួសស្មា កាលពីខែ កន្លងទៅ ៕
ទស្សនាវីដេអូឃ្លិប Atletico Madrid លុត AC Milan ១- ០ ៖
មតិយោបល់