ព័ត៌មានជាតិ

គួរឲ្យសង្វេគណាស់!! លោកតាម្នាក់ ទៅនេសាទ ស្រាប់តែធ្លាក់ចូលទឹកលង់ស្លាប់តែម្ដង

កោះកុង: នៅវេលាម៉ោង ៩ និង០០ នាទីព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៩
មានករណីប្រទះឃើញសពមនុស្សអណ្តែតទឹក មកទើរនៅចំណុចក្នុងព្រែកជើងគ្រក់ ស្ថិតក្នុងភូមិនាងនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

ជនរងគ្រោះមានឈ្មោះ ហ៊ីម ជីន ហៅតាបុក ភេទប្រុស អាយុ ៧២ ឆ្នាំ មុខរបរ នេសាទ រស់នៅតែម្នាក់ឯងក្នុងខ្ទម មានទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

តាមប្រភពពីពលរដ្ឋ ដែលរស់នៅក្បែរជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ជនរងគ្រោះ បានទៅនេសាទ តែពុំឃើញត្រឡប់មកវិញទេ។

ក្រោយធ្វើកោសល្យវិច័យរួច កម្លាំងជំនាញយើង និងក្រុមគ្រូពេទ្យខេត្ត បានសន្និដ្ឋានថា សាកសពស្លាប់ ដោយសារខ្យល់គរ ធ្លាក់ទឹកលង់ស្លាប់តែម្ដង បច្ចុប្បន្នសពរងគ្រោះ បានប្រគល់ទៅឲ្យកូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់