ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សិ​ល្បៈក​រ​ដែ​ល​មា​​​ន​លុ​យ​រា​ប់​សិ​ប​ពា​ន់លា​ន​បែ​រ​ជា​ប្រើប្រាស់​​​ទូ​រ​ស័ព្ទ ​Nokia​ ​ដ៏​ក​ញ្ចា​ស់​

បុរសម្នាក់ដែល​ជា​​អ្នកមាន​ទ្រព្យសម្បត្តិរាប់សិបលាន ដុល្លារ ​ដែល​ជាតារាកំប្លែង​ដ៏ល្បីល្បាញនៅចិន ​តែ​នៅតែស្មោះត្រង់ និងពេញចិត្ត​ប្រើប្រាស់ទូរស័ព្ទ ទំនើប​ដ៏កញ្ចាស់របស់គាត់​។​

តារាកំប្លែង Zhao គឺជា​សិល្បៈករតំបូង ​ដែល​មាន យន្តហោះ​ឯក​ជន​ផ្ទាល់ខ្លួន ។ គេនៅចាំបានថា​កាលពីឆ្នាំ ២០០៩ ​តារាកំប្លែង​រូបនេះ បាន​ទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Canadian Airline ដើម្បីទិញយន្តហោះឯកជនមួយគ្រឿង ​ដែលមានតម្លៃ ២០០ លានយន់ ។ បើទោះបីជាមានទ្រព្យសម្បត្តិ​ច្រើនរាប់សិបពាន់លាន ក្តី ​ដោយថ្មីៗនេះ តារាកំប្លែង​ Zhao បានធ្វើ​ឲ្យ អ្នកសារព័ត៌មានភ្ញាក់ផ្អើល ​ក្នុងកិច្ចប្រជុំ​ប្រចាំឆ្នាំ សិល្បៈករជាតិ ក្នុងប្រទេសចិន ដោយនៅតែប្រើប្រាស់ ទូរស័ព្ទ Nokia ស៊េរីឡើងកញ្ជាស់អ៊ែល ខណៈសម័យនេះគេប្រើប្រាស់ iPhone សឹងគ្រប់ដៃទៅហើយនោះ​។​

គាត់បានបង្ហើប​ឲ្យដឹងថា ទូរស័ព្ទ Nokia ដ៏កញ្ជាស់របស់គាត់​កាលទិញ ក្នុងតម្លៃ ១០០ យន់តែប៉ុណ្ណោះ ហើយ​គាត់បាន​ប្រើប្រាស់វា​ជាយូរណាស់មកហើយ ។ ដោយ​មូលហេតុដែលនៅតែប្រើប្រាស់ ទូរស័ព្ទ ដ៏កញ្ជាស់នេះ ព្រោះតែខ្លួន​មិនចង់ប្រើប្រាស់បណ្តាញសង្គមដ៏ពេញនិយម នាពេលបច្ចុប្បន្នដូចជា Weibo Facebook ជាដើម ។​
2014-03-12_154954
2014-03-12_155007

មតិយោបល់