ព័ត៌មានជាតិ

អាជ្ញាកណ្តាល​បាល់ទាត់​ម្នាក់​បាន​ស្លាប់​ដោយសារ​ចូលចិត្ត​ខាំ​ក្រចកដៃ​ខ្លួនឯង​

ការ​ទម្លាប់​ខំ​ក្រចកដៃ​របស់ខ្លួន​គឺ​ជា​ទង្វើ​មួយ​ដ៏​អាក្រក់ ដែល​អាច​ឆ្លង​មេរោគ​ផ្សេងៗ​ចូល​ទៅ​តាម​មាត់ រហូតដល់​ស្លាប់​ដូចជា​បុរស​ជនជាតិ​អង់គ្លេស​គឺជា​គំរូ​ស្រាប់​។ តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា លោក John Gardener មាន​វ័យ ៤០ ឆ្នាំ គឺជា​អាជ្ញាកណ្តាល​បាល់ទាត់​រស់​នៅក្នុង​ប្រទេស​អង់គ្លេស​តែងតែ​ចូលចិត្ត​ខាំ​ក្រចកដៃ​របស់ខ្លួន ដោយ​មិន​នឹកស្មាន​ថា​នេះ​គឺជា​ទម្លាប់​អាក្រក់​ដែល​បង្ក​ឲ្យមាន​ជម្ងឺខ្សោយបេះដូ​ង ក្រោយពេល​ខាំ​ក្រចកដៃ​ឲ្យចេញ​ឈាម​បែបនេះ​សោះ​។ បើ​ទៅះ​បី​ជា​គ្រូពេទ្យ​ខំ​ព្យាបាល​ភ្លាមៗ​ក៏ដោយ ប៉ុន្តែ​គាត់​នៅ​តែ​ស្លាប់​បន្ទាប់ពី​នៅក្នុង​មន្ទីរពេទ្យ​ពីរ​សប្តាហ៍​ក្រោយមក​។ ក្នុងអំឡុងពេល​នៃ​ឆ្នាំ​ចុងក្រោយ​នេះ​លោក Gardener ត្រូវបាន​គេ​កត់សម្គាល់ឃើញ​ថា តែងតែ​មាន​ភាព​អន្ទះអន្ទែង​ថប់​អារម្មណ៍ ធ្លាក់​ទឹកចិត្ត និង​មាន​ជម្ងឺ​ធាត់​ដែល​គួបផ្សំ​គ្នា​ដែល​ធ្វើឲ្យ​គាត់​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​នេះ​៕​
2014-03-13_094107

មតិយោបល់