ព័ត៌មានជាតិ

ល្ពៅ​យក្ស​ទម្ងន់ ២៤,៥ គីឡូក្រាម​ត្រូវ​បាន​គេ​នាំ​ចូល​ប្រទេស​អង់គ្លេស​ដោយ​ខុសច្បាប់​

​កាលពី​ថ្ងៃ​ទី ១០ ខែ មិនា ឆ្នាំ ២០១៤ កន្លងមកនេះ នៅ​ព្រលានយន្តហោះ Birmingham ប្រទេស អង់គ្លេស មន្ត្រី​គយ​បាន​រកឃើញ និង​រឹបអូស​យក​ល្ពៅ​មួយ​ដ៏​ធំ​របស់​អ្នកដំណើរ​មួយរូប​។ ល្ពៅ​យក្ស​នេះ​មាន​ប្រវែង ១,២ ម៉ែត្រ និង​ទម្ងន់ ២៥,៤ គីឡូក្រាម​ដែល​ស្មើ​នឹង​ទម្ងន់​មនុស្សពេញវ័យ​មួយចំនួន​។ វា​ត្រូវ​បាន​គេ​លាក់​នៅក្នុង​ទំនិញ​ដូចជា​ត្រីងៀត និង បារី​ដែល​មាន​ទម្ងន់​សរុប ៧៩ គីឡូក្រាម​។ អ្នកនាំពាក្យ​នៃ​ទីក្រុង Solihull បានឲ្យដឹងថា ល្ពៅ​មាន​វិមាត្រ​ខុសពី​ធម្មតា​ត្រូវបាន​នាំ​ចូល​ខុសច្បាប់​ពី​តំបន់​អាស៊ី និង​បាន​រកឃើញ​ដោយ​ក្រុម​អ្នកត្រួតពិនិត្យ​សុវត្ថិភាព​អាហារ​។

​សូម​បញ្ជាក់​ផង​ដែល​ថា​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​មាន​ការ​នាំចូល​ល្ពៅ​ចម្លែក​ដ៏​ធំ​បែប​នេះ​ត្រូវ​នាំ​ចូល​មក​ប្រទេស​អង់គ្លេស ព្រោះ​ជា​ញឹកញាប់​គេ​ឃើញ​តែ​មាន​ការ​នាំចូល​ថ្នាំជក់ និង​ល្ពៅ​ដែល​មាន​ទំហំ​ធម្មតា​តែប៉ុណ្ណោះ​៕​
2014-03-13_095200

មតិយោបល់