ព័ត៌មានជាតិ

ព័ត៌មាន​គួរ​តែ​ដឹង​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ជា​មួយ និង​ជម្ងឺ​ទឹក​នោម​ផ្អែម

ការ​​ផ្លាស់​ប្តូរ​របៀប​របប​រស់​នៅ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​ជម្ងឺទឹក​នោម​ផ្អែម​មាន​សុខ​ភាព​ល្អ តារយៈ​ការ​ធ្វើ​លំហាត់​ប្រាណ គួរ​ផ្សំ​ជា​មួយ​នឹង​ការ​ទទួលទាន់​របប​អាហារដែល​មាន​គុណ​ប្រយោជន៍​សម្រាប់​សុខ​ភាព។

ហាត់ប្រាណប្រចាំថ្ងៃជាការជំនួយចំពោះអ្នកមានជម្ងឺទឹកនោមផ្អែម
នៅ​ពេល​ដែល​មនុស្ស​គិត​ទៅ​ដល់​ការ​ធ្វើ​លំហាត់​ប្រាណ​គឺ​ពួគ​គេ​តែង​តែ​ស្រមៃ​ភ្លាម​ទៅ​កាន់​រូប​ភាព​ដែល​មាន​សាច់​ដុំធំៗ​ដែល​គួរ​ឲ្យ​ខ្លាច និង​ភាព​បែក​ញើស​នៅ​ពេល​ដែល​រត់​ក្នុង​ពេល​ហាត់​ប្រាណ។ សំណាង​ល្អ​ដែរ​ការ​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​ឲ្យ​មាន​សុខ​ភាព​ល្អ​ចំពោះ​អ្នក​ដែល​មាន​ជម្ងឺ​ទឹក​នោម​ផ្អែម​គឺ​វា​មាន​ការ​ខុស​ប្លែក​ច្រើន​ជាង​អ្វី​ដែល​យើង​គិត​ការ​ពី​មុន និង​ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ។

កាល​ដែល​មាន​ជីវិត​រស់​នៅ​ជា​មួយ និង​ជម្ងឺ​ទឹក​នោម​ផ្អែម​មាន​ន័យថា​ការ​ធ្វើ​លំហាត់​ប្រាណ​មាន​ភាព​យឹត​យ៉ាវ​ក្នុង​ការ​បញ្ចូល​ទៅ​ក្នុង​ជីវិត​មនុស្ស​ម្នាក់​នោះ​ហើយ។ មនុស្ស​ដែល​មាន​ជម្ងឺ​ទឹក​នោម​ផ្អែម​គួរ​តែ​ខិត​ខំ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​យ៉ាងតិច ៣ ដងក្នុង ១ សប្តាហ៏ ហើយ​ត្រូវ​ចំណាយ​រយៈ​ពេល​ពី ៣០ នាទី ទៅ ៤០ នាទី។ ដូច​គ្នា​នេះ​ផង​ដែរ​ការ​ធ្វើ​លំហាត់​ប្រាណ​នេះ​មិន​ត្រូវ​បង្ខំ​ពេក​នោះ​ទេ។ ការ​ដើរ​គឺ​មាន​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​បង្កើន​អត្រា​បេះ​ដូង​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង និង​សុខ​ភាព​សសៃ​របេះ​ដូង​រឹង​មាំ​ល្អ និង​គាំទ្រ​ចំពោះ​ការ​សម្រក​ទម្ងន់​ផង​ដែរ។

ប្រសិន​បើ​មនុស្ស​ម្នាក់​ចង់​ឲ្យ​មាន​ការ​ស្តែង​ចេញ​មក​ខាង​ក្រៅ​ពួក​គេ​អាច​សាក​ល្បង​ក្នុង​រយៈ​ពេល ៣០ ទៅ​ ៤០​ នាទី​ដោយ​ចាប់​ផ្តើម​ដោយ​ការ​ដើរ​ម្តង​ក្នុង​រយៈ​ពេល ២០ នាទី​និង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ទៀង​ទាត់។ មួយ​ទៀត​ផង​ដែរ​ការ ផ្លាស់​ប្តូរ​របប​អាហារ​របស់​មនុស្ស​ម្នាក់​ក៏​អាច​ជួយ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​កាយ​សម្បទា​របស់​ជម្ងឺ​ទឹក​នោម​ផ្អែម និង​ការ​ធ្វើ​ឱ្យ​កាន់​តែ​ងាយ​ស្រួល​អនុវត្ត។

ដំណមអាហារចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម
របប​អាហារ​គឺ​ជា​កត្តា​ដ៏​ធំ​មួយសម្រាប់​អ្នក​ជម្ងឺ​ទឹក​នោម​ផ្អែម ដើម្បី​ឲ្យ​មាន​សុខ​ភាព​ល្អ។ ចំពោះ​អ្នក​ដែល​មាន​ជម្ងឺ​ទឹក​នោម​ផ្អែម​គួរ​តែ​មាន​បំណង​ដើម្បី​លុប​បំបាត់​អាហារ​ស្រាប់ៗ​ដូច​ជា បង្អែម, អាហារ​ចៀន និង​អាហារ​ខ្លាញ់​ផ្សេង​ទៀត​ពី​របប​អាហារ​ដែល​ធ្លាប់​ញ្ញាំ​ជា​ប្រចាំ។ ជំនួស​ឱ្យ​ការ​ញ្ញាំ​អាហារ​ដែល​គ្មាន​ប្រយោជន៏​ចំពោះ​សុខ​ភាព​ទាំង​នេះ, អ្នក​ជម្ងឺ​ទឹក​នោម​ផ្អែម​គួរ​តែ​ជ្រើស​រើស របប​អាហារ​ដូច​ជា​បន្លែ​ផ្លែ​ឈើ​ប្រូតេអ៊ីន ដែល​គ្មាន​សារ​ជាតិ​ខ្លាញ់ និង​ធញ្ញ​ជាតិ​ពី​ព្រោះ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​កាក​សសៃរ។

វាជាការសំខាន់​ផង​ដែរ សម្រាប់​អ្នកជម្ងឺ​ទឹក​នោម​ផ្អែម​ក្នុង​ការ​បែង​ចែក​អាហារ​របស់​ពួក​គេ និង​ពេល​វេលា​បាន​ត្រឹម​ត្រូវ។ ចំពោះ​អ្នក​ជម្ងឺ​ទឹក​នោម​ផ្អែម​ប្រហែល​ជា​មិន​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ​នោះ​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ការ​តម​អាហារ និង​ការ​ធ្វើ​លំហាត់​ប្រាណ​វា​ជា​ផែន​ការ​ដែល​អាច​ឲ្យ​អ្នក​ជម្ងឺ​ទឹក​នោម​ផ្អែម​មាន​សុខ​ភាព​ល្អ និង​គ្រប់​គ្រង​ជម្ងឺ​របស់​ពួក​គេ​បាន​យ៉ាង​មាន​ប្រសិ​ទ្ធភាព៕
13946769681

មតិយោបល់