ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន១កញ្ចប់ ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ ត្រូវកម្លាំងអន្តរាគមន៍ពិសេសរាជធានីសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា ធ្វើការឃាត់ខ្លួន បន្ទាប់រកឃើញថ្នាំញៀននៅជាប់ខ្លួន កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវដីថ្មី ភូមិដីថ្មី សង្កាភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ យ៉ង់ ពីសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកបរ ស្នាក់នៅម្តុំច្បារអំពៅ ខណ្ឌច្បារអំពៅ និងមានស្រុកកំណើតភូមិដង្កូល ឃុំស្វាយទង ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងអន្តរាគមន៍ បានធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេង ហើយក៏ឃើញជនសង្ស័យ២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកស្មាស់រ៉េវ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខតាកែវ 1B-2772 ក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវ៥៩៨ ពេលនោះសមត្ថកិច្ចសង្ស័យក៏ហៅឲ្យឈប់តែជនសង្ស័យមិនព្រមឈប់ក៏ជិះរត់មកដល់ចំណុចផ្លូវដីថ្មី ទើបឃាត់ខ្លួនបានហើយធ្វើការឆែកឆេរកឃើញថ្នាំញៀនចំនួន១កញ្ចប់តូចនៅក្នុងហោប៉ៅ ទើបឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋាលភ្នំពេញថ្មី ដោយឡែកបក្ខពួកម្នាក់ទៀតចុះរត់គេចខ្លួនបាត់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនពិតប្រាកដមែន ដោយគេបានទិញពីម្តុំមុខមន្ទីពេទ្យលោកសង្ឃក្នុងតម្លៃ១ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់កាបន្ត៕

ជួញថ្នាំញៀន (5)

ជួញថ្នាំញៀន (1)

ជួញថ្នាំញៀន (2)

ជួញថ្នាំញៀន (3)

ជួញថ្នាំញៀន (4)

មតិយោបល់