មណ្ឌលគិរីៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ០៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង ០៩និង១៥នាទី មានករណីអគ្គិភ័យ មួយបានកើតឡើង បណ្តាលអោយឆេះព្រះវិហារ (វត្ត ) មួយកន្លែងធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ដែលមានទំហំ៧ × ១៥ម៉ែត្រវត្តដែលអគ្គិភ័យ ត្រូវបានឆាបឆេះ ហៅវត្តខេមរៈបញ្ញារាម ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
តបតាមសង្ឃដីការបស់ព្រះតេជគុណព្រះនាម ប៉ែន ចិត បានអោយដឹងថា ដំបូងឡើយភ្លើងបានឆាបឆេះពីកុដិលោកគ្រូ ចៅអធិការមក ករណីអគ្គិភ័យខាងលើនេះ គឺបណ្ដាលមកពីភ្លើងទៀន ដែលបានបង្កជាគ្រោះអគ្គិភ័យកើតឡើងក្នុងករណី គ្រោះអគ្គិភ័យខាងលើ បណ្តាលអោយឱ្យខូចខាត នូវសម្ភារៈមួយចំនួនដូចខាងក្រោម៖
-បច្ច័យកសាង ៨.០០០.០០០ លានរៀល អង្ករចំនួន ១៥ បេ ស្មើនិង ( ១.៣០០.០០០រៀល) ព្រះពុទ្ធរូប៣អង្គ . ត្រៃលាង២១ ធំពីតូច ១៩ ស្មើនិង ២.០០០.០០០រៀល.សម្ភារៈមួយចំនួនទៀត ស្មើនិង (៥.៥០០.០០០រៀល) សរុបអស់ទឹកប្រាក់ចំនួន (១៦.០០០.០០០រៀល) ។
សូមបញ្ជាក់ផងដែរថា ក្នុងករណីអគ្គិភ័យខាងលើនេះ មិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់ព្រះសង្ឃឡើយកម្លាំងសមត្ថកិច្ច បង្ការនិងពន្លត់អគ្គិភ័យ បានប្រើប្រាស់ទឹកបាញ់ពន្លត់ រថយន្ដចំនួនពីរគ្រឿងទើបគ្រប់គ្រងស្ថានការ រលត់បានទាំងស្រុង ៕
មតិយោបល់