តាមការផ្សព្វផ្សាយរបស់អ្នកវិទ្យាសាស្ត្រអាមេរិកបានឲ្យដឹងថា ស្ត្រីដែលចូលចិត្តញ៉ាំសណ្តែកច្រើនក្នុងកំឡុងពេលនៅវ័យកុមារ អាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកសុដន់ពេលដែលដល់វ័យកណ្តោល។ ការពិសោធន៍នេះបានធ្វើនៅលើស្ត្រីជនជាតិអាមេរិកជិត ១,៦០០ នាក់ ក្នុងនោះមានជម្ងឺមហារីក ៦០០ នាក់ ក្រៅពីនេះគឺមានសុខភាពល្អទាំងអស់។ មនុស្សស្រីវ័យក្មេងទាំងនោះបរិភោគសណ្តែកយ៉ាងហាចណាស់ម្តងក្នុងមួយសប្តាហ៍ អាចជួយកាត់បន្ថយការប្រឈមនឹងជម្ងឺមហារីកសុដន់ដល់ទៅ ៥០ ភាគរយ បើប្រៀបធៀបជាមួយអ្នកមិនដែលបរិភោគសណ្តែកសោះ។ ចំពោះអ្នកដែលបន្តញ៉ាំសណ្តែក្នុងពេលពេញវ័យ អាចជួយកាត់បន្ថយជម្ងឺនេះ ២៥ ភាគរយ។
ទោះបីជាយ៉ាងណាក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ដើម្បីឲ្យមានលទ្ធផលច្បាស់លាស់ទៅលើបញ្ហានេះគឺត្រូវសិក្សាបន្ថែម និងគួរតែបង្កើនការញ៉ាំសណ្តែឲ្យបានច្រើនជាងនេះពេលនៅវ័យកុមារ៕
ព័ត៌មានជាតិ
មតិយោបល់