ព័ត៌មានជាតិ

បន្លែ​ផ្លែ​ឈើ​ទាំង ១០ ប្រភេទ​ដែល​សម្បូរ​សារ​ធាតុ​​សម្លាប់​​សត្វ​ល្អិត​​ច្រើន​​បំផុត

ញឹក​ញាប់​កសិករ​តែង​តែប្រើ​ប្រាស់​ថ្នាំសម្លាប់​សត្វ​ល្អិត ដើម្បី​​ការ​ពារ​កុំ​ឲ្យ​វាមក​បំផ្លេច​​បំផ្លាញ​ដំណាំ​របស់​ខ្លួន។ បើ​យោង​តាម​ក្រុម​ការ​ពារបរិស្ថាន (សហរដ្ឋអាមេរិក) បាន​បង្កើត​បញ្ចី​នៃ​បន្លែ​ផ្លែ​ឈើ​ដែល​ចម្លង​រោគ​ពី​ថ្លាំសម្លាប់​សត្វ​ល្អិត​ច្រើន​ជាង​គេ​បំផុត​។ អ្នក​ស្រាវ​ជ្រាវក៏​បាន​រក​ឃើញ​ផង​ដែល​ថា ថ្នាំសម្លាប់​សត្វ​ល្អិត Organophosphates មាន​សារធាតុ​ពុល​ខ្ពស់ អាច​បំផ្លាញ​សប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​មនុស្ស។
ទន្ទឹម​នឹង​របាយការណ៍​ពី​ការ​ស្រាវ​ជ្រាវ​​ផ្នែក​ស្បៀង​អាហារ​នៅ​អឺរ៉ុបបាន​បង្ហាញ​ដែល​ថា ផលិត​ផល​កសិ​កម្ម​ភាគច្រើន​សម្បូរ​ទៅ​ដោយ​សារពុល​ដែល​ស្រូប​មក​ពី​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ច្រើន​បំផុត​ទូ​ទាំង​ទ្វីប​អឺរ៉ុប។

ខាង​ក្រោម​នេះ​ គឺ​​ជា​ផ្លែ​ឈើ និង​បន្លែ​ដែល​មាន​ជាតិ​ថ្នាំសម្លាប់​សត្វ​ល្អិត​ច្រើន​ជាង​គេបំផុត៖

១.ផ្លែប៉ោម
២.ភ្លៅកង្កែប
៣.ម្ទេសផ្លោក
៤.ស្ទបប៊ូរី
៥.ផ្លែប៉ែស
៦.ទំពាំងបាយជូ
៧.ផ្ទី
៨.ត្រសក់
៩.ផ្លែបេរីខ្យេវ វៀតណាម
១០.ដំឡូង
13947623521

មតិយោបល់