ភ្នំពេញ ៖ ការកាត់បន្ថយបទល្មើសនៅក្នុងខណ្ឌចំកាមន គណៈបញ្ជាការឯកភាពខណ្ឌ ដែលដឹកនាំដោយលោកអភិបាលខណ្ឌចំកាមន និងចូលរួមទាំងមន្ដ្រីនគរបាល និងកងរាជអាវុធហត្ថ កាលពីយប់ថ្ងៃទី១៣ ខែមិនាឆ្នាំ២០១៤ បានបើកប្រតិបត្ដិការចុះឆែកអាវុធជាតិផ្ទុះ នៅតាមបណ្ដោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃ ២ ខណ្ឌចំកាមន ។
ការចុះប្រតិបត្តិការនេះប្រព្រឹត្តិឡើងរយះពេលជិត១ម៉ោងក្នុងការឆែកឆេរចំពោះអាវុធជាតិផ្ទុះខាងលើនេះក៏បានឃាត់ខ្លួនជនសង្ស័យ៣នាក់ជិះម៉ូតូ១គ្រឿង ពីបទប្រើប្រាស់គ្រឿងញៀន ផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើនេះយកមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌចំកាមន ដើម្បីសាកសួរបន្ត។
គួរបញ្ជាក់ថាការចុះឆែកអាវុធជាតិផ្ទុះខាងលើនេះ គឺជាការការកាត់បន្ថយរាល់បទល្មើសផ្សេងៗ ដូចជាកាប្រើប្រាស់អាវុធខុសច្បាប់ជាដើម ៕
មតិយោបល់