ព័ត៌មានជាតិ

មេធំ ក្លិប Bayern Munich ជាប់គុក ៣ ឆ្នាំកន្លះពីបទ គេចវេសពន្ធ

មេធំរបស់ក្លិប Bayern Munich ​លោក Uli Hoeness ត្រូវបានគេចាប់ដាក់គុក ​រយៈពេល ៣ ឆ្នាំកន្លះ ពីបទ គេចវេស​ពន្ធ ។​
Uli Hoeness ដែលមានសញ្ជាតិ​អាល្លឺម៉ង់ ត្រូវបានខាងតុលាការ​ កាត់ទោស​ឲ្យជាប់គុករយៈពេល ៣ ឆ្នាំកន្លះ កាលពីដើមខែនេះ បន្ទាប់ពីសារភាពថា​ខ្លួន ថាបានប្រើប្រាស់គណនីដ៏អាថ៌កំបាំងមួយ ​​របស់ធនាការ​រុស្ស៊ី ក្នុងការ​លាក់កំបាំងចំណូល ជាមួយនឹងទំហំទឹកប្រាក់ ១៨,៥ លានអឹរ៉ូ ប្រហែល ២៦ លានដុល្លារ អាមេរិក។

បើតាមខាង​តុលាការកំពូលនៅអេស្ប៉ាញ បាន​អះអាងថា ចំនួន​ទឹកប្រាក់នោះ វា​មិនមែន ១៨,៥ លានអឹរ៉ូនោះ ទេ គឺ ចំនួន ២៧ លានអឺរ៉ូ ហើយ​តួរលេខថ្មីនេះ ដែល​ធ្វើ​ឲ្យគាត់កាន់តែប្រឈមមុខ ការ​ដេកគុក​។​

ការសង្ស័យ ថាគាត់បាន​គេចវេសពន្ធនេះដែរ ​ បន្ទាប់អាជ្ញាធរបានស៊ើប​អង្កេតទៅលើ ព័ន្ធរបស់គាត់​កាលពីឆ្នាំ ទៅ ។​
បើទោះបីជាមានបញ្ហា​យ៉ាងនេះក្តី លោក Uli Hoeness ត្រូវបានបុគ្គលិក និងកីឡាករ ក្នុងក្លិបទាំងមូល ធ្វើការ​គាំទ្រយ៉ាងខ្លាំង ។​
កីឡាករ​ខ្សែបម្រើ​ស្លាបសញ្ជាតិបារាំង Franck Ribery បាននិយាយថា ” Bayern មិនអាចអត់លោក Hoeness នោះទេ​ យើង​ត្រូវកា​រគាត់” ។​
លោក Hoeness បាន​ជួយ​ឲ្យអាល្លឹម៉ង់ ឈ្នះ World Cup ក្នុងឆ្នាំ ១៩៧៤ ហើយជួយ​ឲ្យ​អាល្លឹម៉ង់ ជាពិសេស ក្លិប Bayern Munich ល្បីល្បាញ ​ក្នុងពីភពបាល់ទាត់ នៅលើពិភពលោក។​

បើតាមច្បាប់របស់អាល្លឹម៉ង់ បើជនណា ​គេចវេសពីការបង់ពន្ធ លើទំហំទឹកប្រាក់ដ៏ធំ និងត្រូវ ប្រឈមមុខនឹងច្បាប់ ដោយ​ដេកគុក​យ៉ាង​ហោចណាស់ ១០ ឆ្នាំ ៕​
Hoeness_3100080

មតិយោបល់