ស្ថាបនិក និងជានាយកប្រតិបត្តិ Facebook លោក Mark Zuckerberg បានសម្ដែងនូវការមិនពេញចិត្តចំពោះទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA) ហើយលោកនឹង Call ទូរស័ព្ទទៅកាន់ប្រធានាធិបតេយ្យសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា។
មហាសេដ្ឋីវ័យក្មេងរូបនេះ បានថ្លែងនៅលើ Facebook Page ផ្ទាល់ខ្លួនថា នៅពេលនេះ ក្រុមវិស្វករជំនាញកំពុងតែធ្វើការបង្កើននូវប្រព័ន្ធសុវត្ថិភាពដើម្បីប្រឆាំងការលួចយកទិន្នន័យ ព្រោះថា Facebook មិនមែនជារបស់រដ្ឋាភិបាលនោះទេ។
លោកបានបញ្ជាក់បន្ថែមទៀតថា លោកនឹង Call ទៅកាន់លោក អូបាម៉ា ដើម្បីបង្ហាញពីការមិនពេញចិត្ត ហើយលោកក៏មិនចង់ឲ្យអតិថិជនរបស់លោកត្រូវបានគេឈ្លបយកការណ៍ដែរ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយដោយដកស្រង់នូវសំដីរបស់នាំអ្នកពាក្យសេតវិមានថា កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោកប្រធានាធិបតេយ្យ និងលោក Mark Zuckerberg បានពិភាក្សាគ្នាតាមរយៈទូរស័ព្ទពាក់ព័ន្ធនឹងរឿងខាងលើ។
គួរបញ្ជាក់ផងដែរថា Facebook ជាបណ្ដាញសង្គមមួយដែលមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុត រហូតដល់ ១,២ពាន់លាននាក់៕
មតិយោបល់