អេស្ប៉ាញ៖ ជាមួយនឹងការអះអាងថ្មី ក្នុងការចុះកុងត្រារវាងកីឡាករ Messi និង ក្លិប អ្នកមានបុណ្យ Bacelona ត្រូវធ្វើឡើងជាមួយនឹងទំហំទឹកប្រាក់ដ៏ធំ ។
បើតាមប្រភពព័ត៌មានដែលចុះផ្សាយនៅក្នុងប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ឪពុកកីឡាករ Messi លោក Jorge Messi បានអង្គុយ ចរចារលើកុងត្រាថ្មីរបស់កូនខ្លួន។ បច្ចុប្បន្ននេះដែរ លោក Jorge Messi បានធ្វើការទាមទារ ទៅលើតម្លៃ កិច្ចសន្យាថ្មី ខ្ពស់បំផុត របស់កូនខ្លួន ដោយទាមទារពី ១០ ទៅ ៤៥ លានអឺរ៉ូ បន្តុកលើតម្លៃខ្លួនចាស់។ នោះមានន័យថា Messi នឹងចុះកុងត្រា ជាមួយនឹងក្លិបរយៈពេល ៥ ឆ្នាំ ដោយលេងក្នុងមួយរដូវកាល ២២ លានអឺរ៉ូ ដែលនេះជាតួរលេខដ៏រន្ធត់បំផុត។
ជាការពិតណាស់ ជាមួយនឹងសំណើររបស់ ឪពុកកីឡាករ Messi អាចនឹងធ្វើឲ្យក្លិប Bacelona ពិបាកក្នុងការយល់ព្រមណាស់។ ផ្ទុយទៅវិញ ក្លិប Bacelona មិនចង់បង្កើតគំរូអាក្រាក់ ជាមួយនឹងរចនាសម្ព័ន្ធប្រាក់ឈ្នួលនេះ នោះទេ ។
បើសិជាករណីក្លិប Bacelona មិនយល់ព្រម នោះ ជាក់ណាស់ កីឡាករ Messi អាចនឹងទៅ ក្នុងនោះមាន ក្លិបឋានសួគ៌ប្រាក់ខែ ដូចជា មេឃខៀវ Man City និងក្លិប PSG ដែលចង់បានកីឡាកររូបនេះ ៕
មតិយោបល់