អេស្ប៉ាញ៖ គណៈកម្មាធិការសហគមន៍ អឺរ៉ុប បានធ្វើការកត់សម្គាល់ទៅលើ ហិរញ្ញវត្ថុ ដែលមិនសមហេតុផល របស់ ក្រុមជាច្រើននៅ La Liga ក្នុងនោះមាន Real និង Bacelona ។
គណៈកម្មាធិការសហគមន៍ អឺរ៉ុប ថ្មីៗនេះ បានដាក់ដំណើរការ ចោទប្រកាន់នូវហិរញ្ញវត្ថុមានភាពមិនប្រក្រតី ទៅលើក្លិប ៧ ដែលលេងក្នុងក្របខណ្ឌ La Liga ក្នុងនោះមានក្លិប Real Madrid, Barcelona, Athletic, Osasuna, Valencia, Elche និង Hercules ។ ខាងគណៈកម្មាធិការខាងលើ បានឲ្យក្លិបទាំង ៧ បញ្ជាក់ពីហិរញ្ញវត្ថុរបស់ខ្លួន ដោយបិទកាលបរិច្ចេទ នៅថ្ងៃទី ៧ ខែ មេសា ខាងមុខ។ជាមួយនឹងបញ្ហានេះដែរ ខាងក្លិប ទាំង ៧ នឹងប្រឈមមុខ ដើម្បីដោះស្រាយបញ្ហាទាំងនោះ ដែលជាជំនួយយ៉ាងអាថ៌កំបាំងពី រដ្ឋាភិបាលអេស្ប៉ាញ ៕
មតិយោបល់