រតនគីរី ៖ ឯកឧត្តមរង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងឯកឧត្តម ហ៊ុន ម៉ាណែត រួមនិងប្រតិភូក្រសួងការពារជាតិ បានអញ្ជើញចុះសាកសួរសុខទុក្ខកងទ័ព និង ប៉ូលីសវរៈការពារព្រំដែនគោកលេខ ១០២ ៦២៣ និង២០៣ ដែលឈរជើងនៅតាមបន្ទាត់ព្រំ ដែនកាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៤ ក្នុងខេត្តរតនគីរី។ នៅក្នុងការអញ្ជើញចុះសាកសួរ សុខទុក្ខរបស់ប្រតិភូនាឲកាសនោះដែរ ឯកឧត្តមរង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានធ្វើការពាំនាំ នូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងពីរ គឺសម្តេចតេជោ នាយករដ្ឋ មន្ត្រី និងសម្តេចគតិព្រឹត្តបណ្ឌិតប៊ុន រ៉ានី ដល់កងកម្លាំងកងទ័ព និងកងកម្លាំងប៉ូលីសវរៈការពារ ព្រំដែនគោក។ ជាពិសេសទៅទៀតនោះ ដើម្បីពិនិត្យនូវស្ថានភាពរស់នៅរបស់កងកម្លាំងការ ពារព្រំដែនដោយផ្ទាល់អំពីប្រាក់ខែ របបម្ហូបប្រចាំថ្ងៃដែលចុះសួរផ្ទាល់ដោយឯកឧត្តមរង្សី វិស្សុតនិងឯកឧត្តមហ៊ុនម៉ាណែតនៅក្នុងជួរកងទ័ព។ ឯកឧត្តមរង្សីវិស្សុតបានមានប្រសាសន៍ទៅកាន់កងទ័ពទាំងអស់ថាបើមានបញ្ហាអ្វីសូមឲ្យលើកឡើងជូនឯកឧត្តមជ្រាបដើម្បីធ្វើការដោះ ស្រាយទៅតាមសំណូមពររបស់បងប្អូន ជាពិសេសបញ្ហាគាបសង្កត់ គឹបកេង ពីមេកើយជា ដើម។ នៅក្នុងឲកាសនៃការចុះសាកសួរសុខទុក្ខនោះដែរគណៈប្រតិភូក៏បាននាំនៅអំណោយ របស់សម្តេចទាំអពីរប្រគល់ជូនកងកម្លាំងទាំងពីរប្រភេទនូវអង្ករចំនួន២០តោន អំបិលចំនួន ៤០០គីឡូក្រាម ប៊ីចេង១០គីឡូក្រាម មី២០០កេះ ត្រីខ២០០កេះ ធុងចម្រោះទឹក២០ ធុងដាក់ ទឹកចំនួន៤០ធុង សម្រាប់បែងចែកទៅតាមអង្គភាពចំណុះឲ្យវរៈ ព្រមទាំងបានឧបត្ថម្ភនៅថវិកា ក្នុង១វរៈជិត៣លានរៀល មានវរៈ១០២ របស់កងទ័ព និងវរៈ៦២៣ និង២០៣របស់ប៉ូលីស ការពារព្រំដែនផងដែរ៕
មតិយោបល់