ព័ត៌មានជាតិ

ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​ភារៈកិច្ច​តែងតាំង​មុខដំណែង និង​បំពាក់​ស័ក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ​

​ ​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ចំនួន​៥១​រូប ត្រូវបាន​ទទួល​ការតែងតាំង​មុខដំណែង​បំពាក់​ឋាន្តនរស័ក្តិ និង​ផ្ទេរ​ភារកិច្ច​ចាប់ពី​ថ្នាក់​ព្រឹទ្ឋបាលឯក ដល់​ថ្នាក់​ឧត្តមសេនីយ៏ត្រី ហើយ​មន្ត្រីនគរបាល​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច​មាន​ចំនួន​៣​រូប ថ្នាក់​នាយ​ការិយាល័យ​២​រូប និង​ថ្នាក់​ផ្នែក​មួយ​រូប តែងតាំង​មុខដំណែង​ចំនួន​៣៨​រូប ក្នុងនោះ​ថ្នាក់​ស្នងការរង​១​រូប នាយរង​ការិយាល័យ​កណ្តាល​១​រូប នាយការិយាល័យ​៣​រូប នាយរង​ការិយាល័យ​៤​រូប នាយផ្នែក​៩​រូប នាយរង​ផ្នែក​១៧​រូប នាយប៉ុស្តិ៏​២​រូប និង​នាយរង​ប៉ុស្តិ៏​១​រូប ។ បំពាក់​ឋាន្តនរស័ក្តិ​ចំនួន​២៣​រូប ថ្នាក់​ឧត្តមសេនីយ៏ត្រី​ចំនួន​៣​រូប ថ្នាក់​វរៈ​សេនីយ៏ឯ​ក​ចំនួន​១​រូប ថ្នាក់​វរៈ​សេ​នីយ៏ទោ​ចំនួន​១​រូប ថ្នាក់​វរៈ​សេនីយ៏​ត្រី​៥​រូប ថ្នាក់​អនុ​សេ​នីយ៏ឯក​៣​រូប ថ្នាក់​អនុ​សេ​នីយ៏ទោ​៤​រូប ថ្នាក់​អនុ​សេនីយ៏​ត្រី​ចំនួន​៥​រូប និង​ថ្នាក់​ព្រឹទ្ឋបាលឯក​ចំនួន​១​រូប ។

​ ​ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កាល​ព្រឹក​ថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០១៤ ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧត្តមសេនីយ៏ ចាន់ អ៊ាន អគ្គស្នងការ​រង និង​ជា​តំណាង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៏ នេង សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ប្រាក់ ស៊ី​ហា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ។ ហើយ​ក្នុង​ឱកាស​នេះ​គណៈអធិបតី បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​មន្ត្រីនគរបាល គ្រប់​ការិយាល័យ​ជំនាញ​ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​កន្លងមក ដើម្បី​បង្ក្រាប​បទល្មើស​ផ្សេងៗ ក៏ដូចជា​រួមចំណែក​ក្នុង​ការពង្រឹង ការអនុវត្ត​ន៏​ច្បាប់ ឯកឧត្តម គណៈអធិបតី​បាន​ជំរុញ​អោយ​មន្ត្រីនគរបាល​ជាតិ​ទាំងអស់ ធ្វើ​សកម្មភាព​ទប់ស្កាត់​បង្ក្រាប​បទល្មើស​គ្រប់​ផ្នែក ពិសេស​ពង្រឹង​ចលនា អនុវត្ត​ន៏​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​បាន​ផ្តាំផ្ញើរ​អោយ​កម្លាំង​នគរបាល​គ្រប់​ផ្នែក​ពាក់ព័ន្ឋ​ចូលរួម​សហកា​រ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ៕

2014-03-17_122548

មតិយោបល់