ព័ត៌មានជាតិ

កុមារី​អាយុ ២​ឆ្នាំ​ម្នាក់នៅខេត្តកំពត​ បាន​ស្លាប់​ដោយសារ​ជំងឺផ្ដាសាយបក្សី

​កុមារី​ម្នាក់​ទៀត​រស់នៅក្នុង​ខេត្ត​កំពត បាន​ស្លាប់​ដោយ​ជំងឺផ្ដាសាយបក្សី H5N1 ដែល​ជា​ករណី​ទី​៩​ក្នុង​ឆ្នាំនេះ​។ នេះ​បើ​យោង​តាម​ច​ក្ដី​ប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភព លោក​ចេញផ្សាយ​ថ្ងៃទី ១៧ ខែ​មីនា​ឆ្នាំ ២០១៤​។​

​កុមារី​ដែល​បាន​ស្លាប់​នោះ មាន​អាយុ ២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​កណ្ដាល ឃុំ​វត្ត​អង្គ​ខាង ត្បូង ស្រុក​បន្ទាយមាស ខេត្ត​កំពត ត្រូវ​បាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃ​ទី ១៤ ខែ​មីនា ឆ្នាំ ២០១៤ ថា មាន​ជំងឺផ្ដាសាយបក្សី H5N1 ។​

​កុមារី​បាន​ចាប់ផ្ដើម​មាន​គ្រុន​ក្ដៅ នៅ ថ្ងៃទី ៨ ខែ​មីនា ឆ្នាំ ២០១៤ ហើយ​ឪពុកម្ដាយ​ស្វែងរក​ការព្យាបាល​នៅ​គ្លីនិក​ឯកជន​នៅ​ថ្ងៃ​ដ ដែល​នេះ (៨​មីនា​) និង​ថ្ងៃ​បន្ទាប់​(៩​មីនា​) ។ ក្រោយមក​នៅ​ថ្ងៃ​ទី ១០​មីនា ក៏​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​ស្លាប់​នៅ​ថ្ងៃ​ទី​១៤​ខែ​មីនា​៕​
H5N1-influenza

មតិយោបល់