កំពង់ឆ្នាំងៈ យោងតាមផេកការិយាល័យ ផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានទទួលបទល្មើសចាប់ទាក់សត្វស្លាបទឹក ពីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
ជនបង្កចំនួន ០២នាក់, សត្វននាលខ្យងចំនួន ០៥ក្បាល, ឡុបចំនួន១, ម៉ូតូម៉ាក Dream125 ចំនួន១គ្រឿង។
ចំពោះករណីខាងលើ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង នឹងចាត់ការតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ និងបានសហការជាមួយកម្លាំងនគរបាល បានធ្វើការលែងសត្វននាលចំនួន ០៥ក្បាល ដែលទទួលបាននោះ នៅក្នុងតំបន់ព្រៃលិចទឹក ត្រង់ចំណុចទំនប់ទឹក២០ឧសភា ក្នុងឃុំមេលំ ស្រុកបរិបូណ៌ ដោយសុវត្ថិភាព ៕
មតិយោបល់